ការប្រកួតក្របខ័ណ្ឌកំពូលអង់គ្លេស Premier League សប្ដាហ៍ទី៣១នេះ ក្រុមបិសាចក្រហម Manchester United យកបាន១ពិន្ទុតែប៉ុណ្ណោះក្រោយស្មើជាមួយក្រុមភ្ញៀវ Everton ១-១ ក្នុងដីខ្លួនឯង។
បើកការប្រកួតក្នុងតង់ទីមួយក្រុមភ្ញៀវ Everton ជាអ្នកទម្លុះសំណាញ់ទីបានមួយគ្រាប់មុនស៊ុតដោយកីឡាករ Phil Jagielka ក្នុងនាទីទី២២ លុះការប្រកួតអូសបន្លាយជិតបញ្ចប់៩០នាទីទៅហើយ ពោលក្នុងនាទី៩០បូក៤ទើបម្ចាស់ផ្ទះមានឱកាសបានបាល់ពិន័យ១១ម៉ែត្រ ស៊ុតសម្រេចដោយ Zlatan Ibrahimovic ធ្វើឲ្យចប់ការប្រកួតក្រុមទាំងពីរបញ្ចប់ដោយលទ្ធផល១-១។
គួររំលឹកផងដែរថា គិតត្រឹមសប្ដាហ៍ទី៣១នេះ Manchester United កំពុងឈរលេខ៥ក្នុងតារាងមាន៥៤ពិន្ទុ ខណៈ Everton មាន៥១ពិន្ទុស្ថិតនៅលេខរៀងទី៧៕
No comments:
Post a Comment