អតីតគ្រូបង្វឹកក្រុមជម្រើសជាតិថៃលោក Kiatisuk បាននិយាយរិះគន់សហព័ន្ធបាល់ទាត់ថៃថា គោលដៅដែលបានកំណត់ដោយអង្គភាពបាល់ទាត់ថៃ” ខ្ពស់ពេក” ហើយមួយទៀតដែលលោកសម្រេចលាលែងក៏ដោយសារអ្នកគាំទ្រដែរ។
គ្រូបង្វឹកវ័យ៤៣ឆ្នាំដែលគេស្គាល់ជាផ្លូវការថា Zico បានដាក់ស្នើឯកសារលាលែងពីដំណែងក្រុមជជ្រើសជាតិដំរីចម្បាំងថៃ កាលពីដើមសប្ដាហ៍មុន ក្រោយពេលបានក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត និងជប៉ុនធ្ងន់កហើយធ្លាក់ចេញពីពាន Wold Cup 2018 វគ្គជម្រុះជុំចុងក្រោយតំបន់អាស៊ី។
អតីតខ្សែប្រយុទ្ធជម្រើសជាតិថៃបាននិយាយក្នុងកាសែត Bangkok Post ថា៖” ខ្ញុំពិតជាសុំទោសដែលដឹកនាំក្រុមជម្រើសជាតិមិនបានលេង World Cup នៅវគ្គបន្ត។ ខ្ញុំគិតថាគោលដៅនេះគឺវាខ្ពស់ពេក វាពិតជាពិបាកដើម្បីឈានទៅដល់គោលដៅជាក់លាក់ណាមួយ។ ដូច្នេះខ្ញុំសម្រេចចិត្ត ចាកចេញដោយបើកផ្លូវឲ្យអ្នកមានសមត្ថភាពដទៃទៀត ធ្វើការបន្ត” ។
អតីតគ្រូបង្វឹករូបនេះបានបន្តទៀតថា៖ ពួកយើងចាញ់ការប្រកួតតែឈ្នះចិត្តអ្នកគាំទ្រ ។ វាគឺជាអ្វីដែលប្រធានសហព័ន្ធបាល់ទាត់ថៃ និងក្រុមប្រឹក្សាភិបាល ផ្នែកបាល់ទាត់កាត់ក្ដីចំពោះខ្ញុំ។ សព្វថ្ងៃនេះវាមិនងាយស្រួលនោះទេដើម្បីឈ្នះ AFF Suzuki Cup, ឬក៏ពាន SEA Games។ SEA Games នឹងត្រូវធ្វើឡើងក្នុងប្រទេសម៉ាឡេស៊ីឆ្នាំនេះហើយៗ ខ្ញុំនឹងចាំមើលថាតើថៃអាចឈ្នះមេដាយមាសអត់?”។
អតីតកីឡាករលេងនៅក្លឹបវៀតណាម Hoang Anh Gia Lai ក៏បានរិះគន់ប្រធានសហព័ន្ធបាល់ទាត់ថៃ លោក Somyot Poompanmoung ដែលបរាជ័យក្នុងការវិនិយោគកីឡាករយុវជនថ្នាក់ជម្រើសជាតិ ដោយបានចង្អុលបង្ហាញថាក្រុមកីឡាកររបស់ជាតិថៃបច្ចុប្បន្ន ត្រូវបានអភិវឌ្ឍន៍ឡើងចេញពីអតីតប្រធានសហព័ន្ធបាល់ទាត់លោក Worawi Makudi ឯណោះវិញទេ។
មានបេក្ខជនជាច្រើននាក់ត្រូវបានគេដឹងថា ជាប់ទាក់ទងទៅនឹងការទទួលដំណែងគ្រូបង្វឹកជម្រើសជាតិថៃ ដែលនៅទំនេរបច្ចុប្បន្ន ដែលក្នុងនោះមានតាំងពីអតីតគ្រូបង្វឹកក្លាយ Leicester City លោក Claudio Ranieri រហូតមកដល់ អតីតវីរបុរសជម្រើសជាតិប្រេស៊ីលលោក Zico (Arthur Antunes Coimbra)។ បើតាមបញ្ជីឈ្មោះរបស់ប្រធានសហព័ន្ធបាល់ទាត់ថៃលោក Somyot Poompanmoung មានបេក្ខជន២០នាក់ ដែលចាប់អារម្មណ៍ដំណែងគ្រូបង្វឹក៕
No comments:
Post a Comment