លោក Rene Meulensteen អតីតជំនួយការគ្រូបង្វឹក Manchester United លោក Sir Alex Ferguson ត្រូវបានគេឃើញទៅជួបក្រុមការងារសហព័ន្ធបាល់ទាត់ថៃ (FAT) ដើម្បីយកCV ទៅដក់ជាគ្រូបង្វឹកក្រុមជម្រើសជាតិថៃដែលកំពុងស្វែងរកបេក្ខជន។
បន្ទាប់ពីលោក Kiatisuk Senamuang បានលាឈប់ពីដំណែងគ្រូបង្វឹក កាលពីសប្ដាហ៍មុន មានបេក្ខជនល្បីៗក្នុងពិភពបាល់ទាត់ ត្រូវបានគេដឹងថាចាប់អារម្មណ៍ក្នុងការដឹកនាំក្រុមជម្រើសជាតិថៃ។ Winfried Schäfer ជាបេក្ខជនមុនគេដែលបានទៅជួបប្រធានសហព័ន្ធបាល់ទាត់ FAT លោក Somyot Poompunmuang កាលពីថ្ងៃច័ន្ទ។ Schäfer ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិមួយនេះកាលពីឆ្នាំ ២០១១ដល់២០១៣ ហើយក៏ធ្លាប់ដឹកនាំក្រុមជជ្រើសជាតិចាម៉ៃកា ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពាន CONCACAF Gold Cup ក្នុងអាជីពជាគ្រូបង្វឹកលើកដំបូង។
Meulensteen ត្រូវបានគេប្រទះឃើញនៅទីក្រុងបាងកក កាលពីថ្ងៃពុធ ហើយប្រភពមិនបញ្ចេញឈ្មោះមួយបានបញ្ជាក់ ជំនួបរវាងមេបាល់ទាត់ថៃនិងរូបលោក មិនបានកន្លះម៉ោងផង។ អតីតជំនួយការគ្រូបង្វឹកសញ្ជាតិហុល្លង់វ័យ៥៣ឆ្នាំ ធ្លាប់មានប្រវត្តិជោគជ័យនៅ Manchester United ដែលជាកន្លែងលោកធ្លាប់ឈ្នះពាន Premier League ៣ដង និង UEFA Champions League ម្ដងក្រោមការណែនាំពីលោក Sir Alex។ ហើយលើសពីនេះលោកត្រូវបានគេដឹងថា ជាជំនួយការគ្រូបង្វឹកល្អបំផុតមួយរូបក្នុងតំបន់អឺរ៉ុប ដែលធ្លាប់បង្វឹក អតីតកីឡាករ Man Utd ខ្សែប្រយុទ្ធ Cristiano Ronaldo ក្លាយជាកីឡាករកំពូល។
Rene Meulensteen អតីតជំនួយការគ្រូបង្វឹក Manchester United លោក Sir Alex Ferguson ពាក់អាវស
អតីតគ្រូបង្វឹកសញ្ជាតិហុល្លង់រូបនេះ បានលាលែងពីដំណែងក្រោយបិសាចក្រហមតែងតាំងលោក David Moyes ជាគ្រូធំនៅ Man Utd មកជំនួសលោក Sir Alex ។ គាត់ទើបតែចាកចេញពីដំណែងគ្រូបង្វឹកដែលជាការងារចុងក្រោយរបស់ខ្លួននៅក្លឹប Maccabi របស់អ៊ីស្រាអែល កាលពីខែកុម្ភៈនេះទេ មុនពេលគេឃើញមកប្រទេសថៃ៕
No comments:
Post a Comment