Thursday, April 6, 2017

តើខាងក្រោមនេះមួយណាជាប្រភេទទំរង់ត្រចៀករបស់អ្នក? វាអាចកំណត់ពីបុគ្គលិកលក្ខណៈរបស់អ្នកបាន

នេះបើយោងតាមលក្ខណវិជ្ជា ដែលបានមានវត្តមាននៅក្នុងវប្បធម៌ចិនអស់ជាច្រើនសតវត្សរ៍ ចារិកលក្ខណៈរបស់មនុស្សម្នាក់អាចត្រូវបានគេកំណត់តាមរយះរូបរាងខាងក្រៅរបស់ពួកគេ ជាពិសេសតាមរយះមុខ។ នៅក្នុងអត្ថបទនេះ យើងនឹងផ្តោតទៅលើទម្រង់ត្រចៀក។ ពោលគឺក្រឡេកមើលប្រភេទផ្សេងគ្នានៃត្រចៀក អ្នកនឹងអាចកំណត់ពីបុគ្គលិកលក្ខណៈរបស់មនុស្សបានដូចខាងក្រោម៖
ទងត្រចៀកតូច៖ មនុស្សទាំងនេះកម្រនឹងមានគំនិតផ្តួចផ្តើមមុនណាស់ ហើយមិនសូវមានទទួលខុសត្រូវខ្ពស់
+ ទងត្រចៀកធំ៖ ជាប្រភេទមនុស្សមានឆន្ទៈខ្ពស់
ចុងត្រចៀកស្រួច៖ ជាមនុស្សលំបាកក្នុងការគ្រប់គ្រងនិស្ស័យរបស់គេ ហើយគេមិនមានចិត្តសប្បុរស និងមានកលល្បិច
ត្រចៀកទូលាយកណ្តាល៖ ជាមនុស្សសង្ស័យ ឆាប់ភ័យខ្លាច និង ខ្មាស់អៀន
+ ត្រចៀកតូច៖  ជាមនុស្សតែងតែមមាញឹកជាមួយការដោះស្រាយបញ្ហាមួយចំនួន
ត្រចៀកធំ៖ មនុស្សវ័យឆ្លាត
+ ត្រចៀកក្រាស់៖ ជាមនុស្សសម្បូរទ្រព្យនិងមានបទពិសោធន៍ច្រើន
+ ត្រចៀកធំ ហើយក្រាស់៖ ជាមនុស្សខ្ជិល
ទងត្រចៀកជាប់៖ ស្ទាត់ជំនាញក្នុងការរៀបចំផែនការ និងជាមេដឹកនាំ
+ ទងត្រចៀកលយចេញ៖ មិនចូលចិត្ដទម្លាប់ដដែល ពួកគេចង់ឱ្យមានការផ្លាស់ប្តូរគ្រប់ពេលវេលា។ ការងារការិយាល័យមិនសូវសមនឹងគេទេ៕


No comments:

Post a Comment