Sunday, April 9, 2017

Ronaldo ថត​ពាណិជ្ជ​កម្ម​អោយ ក្រុមហ៊ុនស្មាតហ្វូនចិនមួយ


ថ្មីៗនេះមានក្រុមហ៊ុន ចិនមួយដែលមាន ឈ្មោះថា ZTE ដែលជាក្រុមហ៊ុន ស្មាតហ្វូន ​មិនសូវល្បី នោះឡើយ ទើបតែបានប្រកាស ចេញនូវ ស្មាតហ្វូនមួយ ម៉ូឌែលផងដែរ ដែលស្មាតហ្វូននោះ មានកាមេរ៉ា ភ្លោះ ហើយត្រូវបាន ថតពាណិជ្ជកម្ម ដោយ Ronaldo ដែលជាកីឡាករ បាល់ទាល់ ល្បីទូទាំង ពិភពលោក ទៀតផង។


សម្រាប់ ស្មាតហ្វូននេះ ត្រូវបានគេអោយឈ្មោះ ជាផ្លូវការ ថា Nubia Z17 mini។ បើនិយាពី តម្លៃរបស់វា វិញ គឺថោកគួរសម អាចទទួល យកបាន ប៉ុន្តែ សមត្ថភាព និងលក្ខណៈសម្បត្តិ វាវិញគឺ ហាក់បី ដូចជាគ្រាន់បើ បើធៀប ជាមួយតម្លៃ ដោយវាភ្ជាប់មក ជាមួយកាមេរ៉ាភ្លោះ ដល់ទៅ 13 មេហ្គាភិចសែល និងមួយទៀត ជាគ្រាប់ សេនស័រ ផ្ដិតយកពណ៌ ភ្ជាប់មកជាមួយ sensor Sony IMX258 មានកម្រិត Aperture 2.2 ថែមទៀតផង។  រី​ឯ កាមេរ៉ាខាងមុខនោះ  ក៏ធំផងដែរ ដែលវាមានទំហំ 16 មេហ្គាភិចសែល មានកម្រិត Aperture  2.0។ Nubia Z17 mini មានទំហំ អេក្រង់ 5.2 អ៊ីញ កម្រិតបង្ហាញរូបភាព 1920 x 1080 ភិចសែល មានដង់ស៊ីតេ អេក្រង់ 424ppi  និងអេក្រង់ LTPS 2.5D កោង ទៀតផង។


បើនិយាយពីកម្លាំងម៉ាស៊ីនវិញនោះគឺ គួរសម អាចរត់ហ្គេម និងបើកកម្មវិធី ជាច្រើនបាន  ដោយរលូន គឺថា វាបានបំបាក់មក នូវបន្ទះឈីប Snapdragon 653 ជាមួយនឹង Ram 6GB និងមួយម៉ូឌែលទៀត បន្ទះឈីប Snapdragon 652 ជាមួយនឹង Ram 4GB វាមានពីរ ជម្រើស សម្រាប់អ្នកប្រើប្រាស់ ជ្រើសរើស ។ ជាងនេះទៅទៀត នោះវាមាន រន្ធដាក់ស៊ីម ជាប្រភេទ Nano ស៊ីម ដាក់ស៊ីមបាន 2 និងមានបន្ថែម រន្ធដាក់អង្គផ្ទុកទិន្នន័យ ក្រៅ និងមាន ថាមពលថ្ម​ 2950mAh។ រីឯតម្លៃវិញគឺវា ចែកចេញជាពីរ ដោយ ម៉ូឌែលដែលមាន បន្ទះឈីប Snapdragon 653 ជាមួយនឹង Ram 6GB គឺតម្លៃ​ 290 ដុល្លារ និង បន្ទះឈីប Snapdragon 652 ជាមួយនឹង Ram 4GB មានតម្លៃត្រឹមតែ​ 247 ដុល្លារប៉ុណ្ណោះ។

No comments:

Post a Comment