Sunday, April 9, 2017

P10 និង P10 Plus បង្ហាញ​ខ្លួន​ជា​លើក​ទីពីរ

គិតមកដល់ពេលនេះ Huawei  P10 & P10 Plus បានប្រកាសចេញ ប្រមាណជា ១ ខែកន្លះហើយ ប៉ុន្ដែក្រុមហ៊ុន មិនទាន់ដាក់លក់ វាជាផ្លូវការ នៅឡើយទេ ដោយមានតែហាង លក់មួយ ចំនួនប៉ុណ្ណោះ យកវាមក លក់មុនដោយគ្មាន ការធានាពី ក្រុមហ៊ុន ហើយលក់ក្នុង តម្លៃថ្លៃដល់ ទៅជាង 600$ សម្រាប់ P10 និង P10 Plus ថ្លៃដល់ ទៅជាង 800$  ឯណោះ។ យ៉ាងណាមិញ ពួកយើងសង្ឃឹមថា តម្លៃរបស់វា នៅពេលដាក់លក់ ផ្លូវការនឹងទាបជាងនេះ ច្រើននៅពេល ក្រុមហ៊ុនយកវា មកលក់ជា ផ្លូវការ ព្រោះកំពូលស្មាតហ្វូន នានាដែលចេញ នៅឆ្នាំ  ២០១៧ នេះ សុទ្ធតែមាន សមត្ថភាពខ្ពស់ និងតម្លៃ ប្រកួតប្រជែងគ្នា ខ្លាំងមែនទែន។



ស្មាតហ្វូន Huawei ទាំងពីរម៉ូឌែលនេះបានបង្ហាញវត្តមាន ជាលើកទីពីរ កាលពី ម្សិលមិញនេះ សម្រាប់តារាបង្ហាញម៉ូត និងបណ្ដា អ្នកសារពត៌មាន ដែលមានសិទ្ធិ បានកាន់ផ្ទាល់។
ចំពោះលក្ខណៈសម្បត្តិទូទៅនៃស្មាតហ្វូនទាំងពីរនេះ ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់ បានដឹងត្រួសៗហើយ តាមរយៈអត្ថបទ មុនៗដែល ខេមបូ បានចុះផ្សាយ ហើយក្រុមការងារ ខេមបូ ក៏បានស្មាតហ្វូន ទាំងពីរនេះ យកមកតេស្ត បានជិតមួយ សប្ដាហ៍ដែរហើយ ដោយទិញវា ពីស្រុកក្រៅ ជាមួយនឹងតម្លៃ ថោកសមរម្យ ជាងតម្លៃអត់ធានា នៅស្រុកយើង។ ដូចនេះប្រិយមិត្ត ទាំងអស់គ្នា អាចរង់ចាំទស្សនា វីដេអូបង្ហាញពី លក្ខណៈសម្បត្តិ របស់ស្មាតហ្វូន ទាំងពីរស៊េរីនេះ ពីក្រុមការងារ ខេមបូរីផត ដើម្បីយល់ដឹង ពីគុណសម្បត្តិ និងគុណវិបត្តិ របស់វា មុននឹងសម្រេចចិត្ត ជាវស្មាតហ្វូន ទាំងពីរនេះ យកទៅ ប្រើប្រាស់ ។

No comments:

Post a Comment