ភ្នំពេញ៖ មុននេះបន្តិច Pinky សមាជិកម្នាក់នៅក្នុងក្រុមរាំរបស់តារាចម្រៀង ទេព បូព្រឹក្ស បានដួលសន្លប់ ដោយសារតែអស់កម្លាំងខ្លាំងពេក។
ភ្លាមៗនោះមិត្តភក្តិនៅក្នុងក្រុមរាំជាមួយគ្នា ក៏បានបញ្ជូននាងទៅមន្ទីរពេទ្យភ្លាមផងដែរ។ ទន្ទឹមនឹងនេះក៏មានការ Live Video នៅក្នុងហ្វេសប៊ុកទៀតផង ដោយបានប្រាប់ថា នៅក្នុងថ្ងៃនេះ Pinky និងក្រុមរាំមានគម្រោងចាកចេញទៅរាំក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌នៅសាលាស៊ីតិច ប៉ុន្តែរៀបនឹងចេញទៅ Pinky ក៏បានដួលសន្លប់តែម្តង។
មិត្តភក្តិរបស់ Pinky ក៏បានប្រាប់ផងដែរថា ថ្មីៗនេះដោយសារមានរឿងរងការរិះគន់នៅសាលាសន្ធរម៉ុកផងទើបមានរឿងដូច្នេះ។ ពេលនេះ Pinky កំពុងតែសម្រាកព្យួរសេរ៉ូមនៅក្នុងមន្ទីរពេទ្យ។ក្នុងនោះកញ្ញា ទេព បូព្រឹក្ស ដែលជាមេក្រុមក៏បានស៊ែរវីដេអូនេះផងដែរ និងបានរៀបរាប់លើហ្វេសប៊ុកនាងថា៖ «មិននឹកស្មានថាអូនដល់ថ្នាក់ហ្នឹង wish you better soon phinky ការសុំទោសពួកគាត់មិនគ្រប់គ្រាន់សំរាប់បងបងមួយចំនួនតែប្រហែលជាទាល់តែមនុស្សទៅជាបែបនេះ ទើបគ្រប់គ្រាន់មែនទេ មិនមែនពួកខ្ញុំមិនដឹងខុសទេ មានរឿងនេះមកមិនបានបាយទឹកទេគឺពិបាកចិត្តមែន»។![](https://s5.kh1.co/a0/a01f093403e493a2ff69a2c6186b4a9d095012c0.jpg)
![](https://s4.kh1.co/03/03c31d99f6fc4388fbfdae8611779c00651d5d88.jpg)
No comments:
Post a Comment