Saturday, April 8, 2017

Fan Bing Bing មិនសប្បាយចិត្តព្រោះរូបក្រមួនរបស់ខ្លួនអាក្រក់ហួសនិយាយ


ជាធម្មតាវាជាកិត្តិយសមួយសម្រាប់តារាល្បីដែលមានរូបក្រមួនរបស់ខ្លួន ដែលវាដូចជាការអះអាងថាពួកគេទទួលបានជោគជ័យនៅក្នុងអ្វីដែលពួកគេកំពុងធ្វើ។ ទោះជាយ៉ាងណា ជំនួសឱ្យភាពសប្បាយរីករាយនិងការពេញចិត្តជាមួយនឹងរូបក្រមួនរបស់ខ្លួន Fan Bingbingថាខ្លួនមិនសប្បាយចិត្តសោះឡើយជាមួយនឹងរូបមួយនេះ។




តារាសម្តែងនេះបាននិយាយនៅក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់របស់នាងថា "សារមន្ទីរក្រមួននៅប្រទេសចិនបានធ្វើបាបខ្ញុំយ៉ាងខ្លាំង"។


នេះបើយោងតាម AsiaOne, ក្រុមអ្នកគាំទ្រលើបណ្តាញបានចែករំលែករូបថតទាំងនេះទៅលើ Weibo និងពួកគេជាច្រើននាក់បានកត់សម្គាល់ឃើញថារូបភាពទាំងនោះពិតជាអាក្រក់នឹងមិនដូចតារាទាំងនោះឡើយ។




ក្រៅពីមុខមាត់មិនដូចគ្នា តារាសម្តែងភាគច្រើនមានទំហំចម្លងមិនស្មើគ្នា រួមជាមួយនឹងសំលៀកបំពាក់អាក្រក់ក្រៃលែងផងដែរ។




តាមការសង្កេតមើលទៅ Fan Bingbing គាំទ្រតែរូបក្រមួនរូបនាងដែលមាននៅ Madame Tussauds នៅទីក្រុងស៊ាងហៃតែប៉ុណ្នោះ ។ ដោយរូបក្រមួននោះ ស្លៀកឈុតដ៏ល្បីល្បាញ និងមានសម្រស់ដូច Fan Bingbing ខ្លាំងណាស់។


No comments:

Post a Comment