បវរកញ្ញាដ៏ស្រស់ស្អាតអាយុ ២៣ឆ្នាំ ជនជាតិហ្វីលីពីនម្នាក់ ត្រូវបានគេបាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែង ចំពេលដែលកំពុងបើកទ្វាផ្ទះ ទទួលបាច់ផ្កា និងនំសូកូឡាពីបុរសចំនួន ២នាក់។
ប៉ូលិសបានឲ្យដឹងថា បវរកញ្ញារងគ្រោះមានឈ្មោះថា Mary Christine Balagtas ត្រូវបានបុរសពីរនាក់ជិះម៉ូតូតាមឲ្យបាច់ផ្កា រហូតដល់ផ្ទះរបស់នាង នៅក្នុងខេត្ត Bulacan ក៏បានបាញ់មួយគ្រាប់ចំក្បាលបណ្ដាលឲ្យដួលភ្លាមៗក្រោយមក ជនល្មើសបានជិះម៉ូតូរត់គេចខ្លួនបាត់តែម្តង។ ចំណែកឯនាង Balagtas វិញ ក៏ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យផងដែរ ប៉ុន្តែនាងបានស្លាប់នៅក្នុងរថយន្តសង្គ្រោះបន្ទាន់។
ស្នងការប៉ូលិស លោក Julio Lizardo បានបញ្ជាក់ថា ការបាញ់ប្រហារនេះ ជនល្មើសទាំងពីរនាក់នោះ អាចនឹងត្រូវបានគេជួលមក ដើម្បីធ្វើសកម្មភាព ហើយអ្នកដែលជួលអាចជា អ្នកដែលធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយនឹងនាង Mary Christine Balagtas ទៀតផង។ យ៉ាងណាមិញ បូលីសកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត លើករណីបាញ់ប្រហារនេះ៕
No comments:
Post a Comment