Monday, April 3, 2017

តារាស្រី K-pop នាង Tzuyu ជាប់ឈ្មោះជាតារាស្រី​មានខ្នងស្អាតបំផុត

នៅ​ក្នុង​កម្មវិធី​ដ៏​ល្បី​មួយ របស់ MBC តារា​ស្រី Tzuyu មក​ពី​ក្រុម​ចម្រៀង​ស្រី K-pop «TWICE» ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ឈ្មោះ​ជា «តារា​ស្រី​ដែល​មាន​ខ្នង​ស្រស់​ស្អាត​បំផុត»។
តារា​ស្រី Tzuyu
ជា​មួយ​នឹង​ឥរិយាបថ​ដ៏​ល្អឥតខ្ចោះ និង​កម្ពស់​ខ្ពស់ ទើប​ធ្វើ​ឲ្យ​នាង Tzuyu ទទួល​បាន​ឈ្មោះ​ជា «តារា​ស្រី​ដែល​មាន​ខ្នង​ស្រស់​ស្អាត​បំផុត» នៅ​លើ​កម្មវិធី Section TV របស់​ប៉ុស្តិ៍​ទូរទស្សន៍ MBC។
មិនតែប៉ុណ្ណោះ រូបរាង​កាយ​ដ៏​ស្រលូន និង​ត្រង់​ស្រស់​ស្អាត របស់​នាង Tzuyu អាច​ឲ្យ​ក្រុម​អ្នក​គាំទ្រ​មើល​ឃើញ​នូវ ឥរិយាបថ​ដ៏​ល្អឥតខ្ចោះ ជា​ពិសេស​នោះ​គឺ ខ្នង​ត្រង់​ស្អាត គួរ​ឲ្យ​ចង់​គយគន់​របស់​នាង​តែម្ដង។ ក្រៅ​ពី​មាន​រូបរាង និង​ខ្នង​ត្រង់​ស្អាត តារា​ស្រី​វ័យ​១៧​ឆ្នាំ​រូបនេះ ថែម​ទាំង​មាន​សម្រស់​ស្រស់​ស្អាត​ផូរផង់ គួរ​ឲ្យ​ស្រលាញ់​​ផង​ដែរ៕
ក្រុម​ចម្រៀង​ស្រី K-pop «TWICE»

No comments:

Post a Comment