សិល្បករនីមួយៗតែងតែមានស្ទីលតុបតែងខ្លួនផ្សេងៗគ្នា។ ចំណែកឯអ្នកចម្រៀងបទតែងនិពន្ធថ្មី អូន វិញក៏មានស្ទីលផ្ទាល់ខ្លួនដែរគឺការលេងម៉ូដមួក។
ម្ចាស់បទ"រៀបការនឹងបងបានទេ" ថ្លែងថារបស់តុបតែងខ្លួនដែលស្រលាញ់ជាងគេគឺមួកនេះហើយ ឲ្យតែឃើញស្អាតត្រូវចិត្តគឺត្រូវតែទិញតែម្ដង ហើយសព្វថ្ងៃលោកមានមួកចំនួន១០ និងមានជាច្រើនម៉ូដ ដូចជាម៉ូដរបៀបខ្មែរៗ មួកកាតឹប មួកកោងជាដើម ។
តារាលេងស្ទីលមួករូបនេះនិយាយថា៖ "ខ្ញុំចូលចិត្តពាក់មួកព្រោះមើលទៅឃើញស្អាត ហើយវាស័ក្ដិសមនឹងមុខរបស់ខ្ញុំ និងចង់ឲ្យអ្នកទាំងអស់គ្នាចំណាំខ្ញុំ"។ អូនបន្តថា លោកក៏ធ្លាប់ឡើងសម្ដែងដោយមិនពាក់មួកដែរ តែមានអារម្មណ៍ថាដូចជាមិនសូវមានអ្វីគួរប្លែក និងទាក់ទាញ។
ប្រភព SABAY
No comments:
Post a Comment