សេចក្ដីថ្លែងការណ៍បានបញ្ជាក់ ៖ Apple បានប្រាប់ Imagine Technologies ថាក្រុមហ៊ុនរបស់ខ្លួនកំពុងសិក្សាលើការផលិតឈីបក្រាហ្វិកដោយខ្លួនឯងដើម្បីគ្រប់គ្រងផលិតផលរបស់ខ្លួន និង កាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុន Imagine Technologies។ ការសម្រេចចិត្តរបស់ Apple បានប៉ះពាល់ដល់ Imagine Technologies មិនតិចទេ ព្រោះថាចំណូលពាក់កណ្ដាលរបស់ខ្លួនទទួលបានពី Apple។
Apple បានទទួលបានជោគជ័យរួចមកហើយលើការផលិតបន្ទះឈីប CPU ដោយខ្លួនឯងដែលមានសមត្ថភាពខ្លាំងជាងបន្ទះឈីបរបស់គូប្រជែងធំៗឯទៀត។ ដូចនេះគេរំពឹងថា Apple នឹងអាចផលិតបានបន្ទះឈីប GPU (ក្រាហ្វិក) ដែលមានសមត្ថភាពកាន់តែខ្លាំង៕
No comments:
Post a Comment