កូនប្រុសច្បងរបស់ David Beckham បានសាក់រូបមួយកន្លែងលើដៃកាលពីថ្ងៃសៅរ៍ដែលជាសាក់ដំបូង បន្ទាប់ពីឈានចូលអាយុ១៨ឆ្នាំ កាលពីថ្ងៃទី៤ ខែមីនា។
Brooklyn បានសាក់រូបមនុស្សដើមកំណើតជនជាតិអាមេរិកនៅលើដៃខាងស្ដាំ ដែលស្រដៀងនឹងសាក់របស់ David Beckham ផងដែរ។ Brooklyn បានបង្ហោះរូបជាច្រើនពេលកំពុងសាក់លើបណ្ដាញសង្គម Instagran ដោយបានសរសេរភ្ជាប់ថា៖ "អរគុណខ្លាំងណាស់ Mark x just like dads”។
គួរបញ្ជាក់ថា លោក Mark Mahoney គឺជាមិត្តយូរឆ្នាំនឹង David Beckham ហើយលោកធ្លាប់បានសាក់រូបឲ្យបុគ្គលល្បីៗជាច្រើនផងដែរ៕
No comments:
Post a Comment