ភ្នំពេញ៖ បុរសម្នាក់ក្រោយពីសុំរាប់អានជាមួយបុរសចំណាស់ម្នាក់ទៀត ធ្វើជាកូនធម៌ ឪធម៌ អស់េយៈពេលជាង ១០ឆ្នាំ រង់ចាំថ្ងៃមានឱកាស ប្រើល្បិចខ្ចីរថយន្តជិះបែជាយកទៅបញ្ចាំបាត់ គេចខ្លួនបាន ១០ថ្ងៃ ប្រទះឃើញមុខត្រង់ចំណុចរង្វង់មូលចោមចៅ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ចាប់ឃាត់ខ្លួនយកទៅប្រគល់ឲ្យប៉ុស្តិ៍នគរបាលចោមចៅ ។ចំណែកជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះ អុឹម វ៉ាន ប្រុស អាយុ ៥៧ឆ្នាំ រត់តាកសុី មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ត្រូវជាឪពុកធម៌ កូនធម៌នឹងគ្នា ។ រីឯរថយន្តដែលលោកកូនធម៌ ឆបោកយកទៅបញ្ចាំបាត់ ម៉ាកកាមរី ឆ្លាម ពណ៌ស្ករ ស៊េរី១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ 2H-3861 ។តាមការរៀបរាប់ពី ជនរងគ្រោះ បានឲ្យដឹងថា គ្រាដំបូងឡើយ ជនសង្ស័យ ជាម៉ូយដឹកឥវ៉ាន់ ឡើងចុះ ហើយរាប់អានគ្នា រហូតដល់មានទំនុកចិត្ត ជនសង្ស័យ សុំរាប់ធ្វើជាឪពុកធម៌ អស់រយៈកាលជាច្រើនឆ្នាំមកហើយ រហូតមកដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧កន្លងមក ជនសង្ស័យ ប្រើល្បិចសុំខ្ចីរថយន្តជិះទៅផ្ទះ តែផ្ទុយទៅបាត់រហូត ជាច្រើនថ្ងៃ ទូរស័ព្ទក៏ចុចលែងចូល ទើបបែកធ្លាយ ឡានឪពុក ត្រូវកូនធម៌យកទៅបញ្ចាំបាត់ហើយ គេចខ្លួនអស់រយៈពេល១០ថ្ងៃ ស្រាប់តែនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមេសា ប្រទះឃើញជនសង្ស័យ ត្រង់ចំណុចរង្វង់មូលចោមចៅ ចាប់ឃាត់ខ្លួននាំប្រគល់ឲ្យប៉ូលីសប៉ុស្តិ៍ ចាត់ការទៅតាមនីតិវិធី ។បើតាមសម្តីជនសង្ស័យវិញបានឲ្យដឹងថា ខ្លួនសុំរាប់បុរសខាងលើ ធ្វើជាឪពុកធម៌ អស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយសារខ្លួនទ័លពេក ត្រូវការលុយមិនដឹងទៅរកអ្នកណា មានតែអ្នកស្គាល់ ឪធម៌រូបនេះតែម្តង មានលុយ មានឡាន ក៏ប្រើល្បិចធ្វើជាខ្ចីរថយន្តជិះ បានបើកនៅនឹងដៃហើយ ចាំពេលណាទៀត ឆ្លៀតឱកាសល្អ បើកយកទៅបញ្ចាំ នៅក្នុងខណ្ឌទួលគោក កាលពីល្ងាចថ្ងៃទី២៥ ខែមីនា កន្លងមកបានលុយ ២៥០០ដុល្លារ ដាក់ហោប៉ាវហើយគេចខ្លួន ភ្លាត់ស្នៀតអ្វីជាកម្មផល សម្រាប់ខ្លួនសាង ។រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែមេសា នឹកថា ឪធម៌មិនដឹង មិនរក ហើយក៏មិនឃើញ ធ្វើដំណើរឆ្លងកាត់ រង្វង់មូលចោមចៅ វ៉ាក់អើម្ចាស់រថយន្តជាឪពុកធម៌ ក្រឡេកឃើញ ដេញចាប់ខ្លួននាំចូលប៉ុស្តិ៍ប៉ូលិសយ៉ាងស្អាត ។ជនសង្ស័យ រំលោភលើទំនុកចិត្ត ត្រូវបាននគរបាលឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕
Monday, April 3, 2017
Home
/
ជំនឿផ្សេងៗ
/
ផ្សេងៗ
/
ចិត្តមនុស្ស ពិតជាជ្រៅជាងមហាសមុទ្រមែន! ទាល់ច្រក មិនដឹងបោកអ្នកណាបាន មានតែបោកឪពុកធម៌ខ្លួនឯង…
ចិត្តមនុស្ស ពិតជាជ្រៅជាងមហាសមុទ្រមែន! ទាល់ច្រក មិនដឹងបោកអ្នកណាបាន មានតែបោកឪពុកធម៌ខ្លួនឯង…
Tags
# ជំនឿផ្សេងៗ
# ផ្សេងៗ
About Unknown
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Related Posts:
ផ្សេងៗ
Labels:
ជំនឿផ្សេងៗ,
ផ្សេងៗ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment