Tuesday, April 11, 2017

មកស្តាប់លោក James Jirayu រ៉េបបទ “បុណ្យភូមិ” បន្តិចមើល!!

កាលពីថ្មីៗនេះលោក James Jirayu ដែលជាតារាសម្តែង និង តារាចម្រៀងនៃប្រទេសថៃ បានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីធ្វើការប្រគំតន្ត្រី និង ជំនួបអ្នកគាំទ្ររបស់លោកជាលើកដំបូងនៅសាលមហោស្រពកោះពេជ្រ។ ពិតជាគួរអោយភ្ញាក់ផ្អើលមែនទែនដែលតារាថៃរូបនេះបានហាត់សមបទចម្រៀងជាភាសាជាតិយើង គឺបទ “បុណ្យភូមិ” របស់ក្មេងខ្មែរ ហើយបានបកស្រាយនៅក្នុងការប្រគំតន្ត្រីនេះ ជាមួយក្មេងខ្មែរទៀតផង។ យ៉ាងណាទោះជាកន្លងផុតទៅជាច្រើនសប្តាហ៍មកហើយ លោក James Jirayu នៅតែចាំបទ បុណ្យភូមិហើយបានច្រៀងបទនេះសារជាថ្មី ត្រង់វគ្គរ៉េប ក្នុងកម្មវិធី 3Zaaap របស់ទូរទស្សន៍ថៃទៀតផង។ តោះកុំអោយខាតពេលទៅស្តាប់ទាំងអស់គ្នា៖


No comments:

Post a Comment