Tuesday, April 11, 2017

សង្គមរាល់ថ្ងៃគឺបែបនេះ! បុរសម្នាក់ពាក់ស្បែកជើងផ្ទាត់ និងអាវវាលក្លៀកទៅមើលឡាន ចុងក្រោយ……

ប្រទេសម៉ាឡេស៊ី៖ បុរសម្នាក់បានធ្វើការចែករំលែកបទពិសោធន៍ចូលទៅមើលរថយន្តមួយកន្លែង ប៉ុន្តែបុគ្គលិកធ្វើការនៅទីនោះមិនបានមករាក់ទាក់ស្វាគមន៍គាត់នោះទេដោយសារតែពេលនោះគឺគាត់ស្លៀកត្រឹមតែអាវវាលក្លៀក និងស្បែកជើងផ្ទាត់។ បុរសរូបនេះមានឈ្មោះលើបណ្តាញសង្គមថា Xing បានបង្ហោះសារនិយាយយ៉ាងខកចិត្តថាមិនគួរណាសង្គមរាល់ថ្ងៃនេះគេមើលមនុស្សតែសំបកក្រៅសោះ។



គាត់បានបន្តថាគាត់តែងតែឮមនុស្សគ្រប់គ្នានិយាយពីបញ្ហាមួយនេះហើយគាត់មិនទាន់ជឿនោះទេដោយគាត់ចង់ធ្វើការសាកល្បងសិន ប៉ុន្តែចុងក្រោយលទ្ធផលគឺពិតជាដូចគេនិយាយនោះមែន។ គាត់ស្លៀកខោខ្លី រួមជាមួយនឹងអាវវាលក្លៀក បន្ទាប់មកស៊កស្បែកជើងផ្ទាត់ធ្វើដំណើរចូលទៅកាន់កន្លែងដាក់តាំងរថយន្តមួយកន្លែង ប៉ុន្តែពេលចូលទៅដល់មិនមាននរណាម្នាក់មកនិយាយស្វាគមន៍គាត់ទាល់តែសោះ។ បុគ្គលិកគ្រប់គ្នាគឺមើលទៅមិនមានរវល់អីនោះទេ ប៉ុន្តែពួកគេទាំងនោះមើលមកគាត់ហើយឃើញគាត់ស្លៀកពាក់បែបនេះប្រហែលជាគិតថាគាត់គ្មានលុយទិញហើយមើលទៅទើបមិនមកនិយាយរករាក់ទាក់អីមួយម៉ាត់សោះ។ គាត់ក៏ដើរមើលឡានម្នាក់ឯងអស់រយះពេលប្រហែលជា ១ម៉ោង បន្ទាប់មកគាត់ក៏ដើរទៅតុព័ត៌មានដើម្បីសុំសួរអ្នកធ្វើការពីឡានទាំងនោះតែម្តងព្រោះថាមើលទៅបើមិនសួរទេគឺគេមិនមកនិយាយរកតែម្តង។
ចំពោះបញ្ហានេះ មនុស្សជាច្រើនបានចូលទៅផ្តល់មតិហើយនិយាយថាសង្គមសព្វថ្ងៃនេះគឹចង់ហើយ គេមើលមនុស្សតែលើសំបកក្រៅទេ ប្រសិនបើគេមើលទៅទំនងទើបគេធ្វើជាមកស្គាល់មកនិយាយរក។ ចំពោះអ្នកដែលមិនសូវចេះលេងខ្លូួន មិនសូវចេះស្លៀកពាក់ស្អាតបាតគេឃើញគឺគេរអើមចេញឲ្យឆ្ងាយតែម្តង ទាល់តែចុងក្រោយដឹងរឿងពិតទើបគេស្តាយក្រោយ៕

No comments:

Post a Comment