Wednesday, April 12, 2017

គូពិសេសរវាង Bayern ទល់នឹង Real យកមួយណា?

ក្រុមស្តេចស Real Madrid នឹងត្រូវប៉ះជាមួយក្រុមយក្ស Bayern Munich លេីទឹកដីអាល្លឺម៉ង់ក្នុងការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្របខណ្ឌ​ UEFA Champions League វេលាម៉េាង១និង៤៥នាទីយប់នេះ។




មុនឡេីងមកប៉ះក្រុមខ្លាំងអាល្លឺម៉ង់ក្រុមលេាក​ Zinedine Zidane បានទម្លាក់ក្រុម Napoli ដោយ​លទ្ធផល​ទាំង​ពីរ​ជើង​ ៦-២ ខណៈ Bayern Munich បាន​ទម្លាក់​ Arsenal ដោយ​លទ្ធផល​ទាំង​ពីរ​ជើង​ ១០-២។
ក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតផ្លូវការណ៍លេីកចុងក្រេាយគឺនៅឆ្នាំ២០១៤ដេាយពេលនេាះក្រុមស្តេចស​​ Real Madrid បានយកឈ្នះក្រុម Bayern Munich ក្នុងលទ្ធផល ៤-០។



សម្រាប់ជេីងកីឡាករវិញក្រុមម្ចាស់ផ្ទះបាត់បង់ខ្សែការពារសំខាន់ម្នាក់គឹកីឡាករ Mats Hummels ដេាយសាររបួសកជេីង ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា​ Neuer; Lahm, Martinez, Boateng, Alaba; Vidal, Alonso, Thiago; Robben, Lewandowski, Ribery។
ចំណែកក្រុមភ្ញៀវវិញបាត់បង់ខ្សែការពារកណ្តាលដល់ទៅ២នាក់ដូចជា Pepe និង Raphael Varane ដេាយសាររបួស​ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា Navas; Carvajal, Ramos, Nacho, Marcelo; Modric, Casemiro, Kroos; Bale, Benzema, Ronaldo៕


No comments:

Post a Comment