Wednesday, April 12, 2017

Iniesta៖ យេីងនឹងផ្លាស់ប្តូរស្ថានការណ៍វិញនៅក្នុងផ្ទះ

Andres Iniesta ប្រធានក្រុមរបស់ Barcelona បានបញ្ជាក់ថាការចាញ់ Juventus យប់មិញមិនសូវមានអារម្មណ៍ឈឺចាប់ដូចកាលចាញ់ក្រុម​​ PSG នេាះទេហេីយថាបេីសិនជាអាចធ្វេីរឿងដែលចង់ធ្វេីបាននេាះនឹងអាចកែប្រែស្ថានការណ៍នៃការប្រកួតបានវិញ។


Barca ​បាន​ចាញ់​ PSG ​៤-០ ​នៅ​ទឹកដី​បារាំង​ ​ប៉ុន្តែ​ពួកគេ​​​អាច​​វាយ​បក​ជើង​ទី​២ ​ឈ្នះ​ ៦-១ ​វិញ​ ​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ កាលពីយប់មិញនេះពួកគេបានចាញ់ក្រុម Juventus ៣-០ ហេីយប្រធានក្រុម Andres Iniesta បានបញ្ជាក់ថាក្រុមខ្លួនអាចវាយបកបានវិញ។​
ខ្សែបម្រេីរូបនេះបាននិយាយក្រេាយការប្រកួតយប់មិញនេះថា៖​​​​ "យេីងលេងមិនបានល្អសេាះជាពិសេសនៅតង់ទីមួយ។​ យេីងបានរបូតដល់ទៅ២គ្រាប់ហេីយនៅតង់ទីពីរយេីងគ្មានសំណាងរកគ្រាប់បាល់ថែមទាំងរបូតមួយគ្រាប់បន្ថែមទៀត"។


"នៅជេីងទីពីរយេីងនៅតែអាចធ្វេីបាន។ ពួកគេជាក្រុមមួយដ៏ល្អប៉ុន្តែបេីយេីងអាចធ្វេីរឿងដែលយេីងចង់ធ្វេីបាននេាះយេីងនឹងជេាគជ័យ"៕

No comments:

Post a Comment