
ក្រុងញូវយ៉ក: ក្រុមហ៊ុន The Unseen មូលដ្ឋាននៅអង់គ្លេស ទើបបង្ហាញនូវថ្នាំលាបសក់ប្រភេទថ្មីអាចផ្លាស់ប្ដូរពណ៌សក់ទៅតាមសីតុណ្ហភាពក្បែរខ្លួន។ផលិតផលថ្មីនេះ ឈ្មោះថា «ភ្លើង» ឬ (FIRE) ហើយទោះវាជាបាតុភូតបែបវិទ្យាសាស្ដ្រក៏ដោយ ក៏វាមើលទៅដូចជាវេទមន្ដអ៊ីចឹង។

ជាមួយរហស្សកម្មបែបហ្វាសសិន ស្ថាបនិក The Unseen អ្នកស្រី ឡូរ៉េន បូវឃ័រ ល្បីឈ្មោះជាអ្នកច្នៃរ៉ែ និងក្រុមការងារបានសម្រេចនូវស្នាដៃផ្នែកឌីហ្សាញ និងហ្វាសសិនដ៏សម្បើម។

ក្រុមហ៊ុនមានប៉ាតង់បច្ចេកវិទ្យាផ្លាស់ប្ដូរដែលអាចផលិតទឹកថ្នាំប្លែក។ ទឹកថ្នាំទាំងនេះអាចត្រូវបានប្រើនៅលើសម្លៀកបំពាក់ឬគ្រឿងតុបតែងផ្សេងៗដែលផ្លាស់ប្ដូរពណ៌ទៅតាមកត្ដាជាក់ស្ដែង ដូចជា សីតុណ្ហភាព និងសំណើម។ ប៉ុន្ដែសមិទ្ធផលចុងក្រោយរបស់ពួកគេ «ភ្លើង» ជារូបមន្ដទឹកថ្នាំពណ៌សក់ជាពិសេសគឺការធ្វើឲ្យសក់ប្រែប្រួលពណ៌ទៅតាមកម្រិតសីតុណ្ហភាព។
ជាអ្នកគីមីវិទូ ឌីហ្សាញហ្វាសសិន និងអ្នកជំនួញ អ្នកស្រី និយាយថា អ្នកស្រីនឹកឃើញផលិត «ភ្លើង» ប្រែប្រួលតាមសីតុណ្ហភាពរាងកាយ ឬបរិស្ថានជុំវិញខ្លួន។ វាអាចប្ដូរពីពណ៌ខ្មៅទៅជាពណ៌សម្បកល្មុតដោយរំលេចជាពណ៌ទឹកក្រូចព្រាលៗពេលសិតសក់ ឬពេលសីតុណ្ហភាពរាងកាយកើនឡើង។ ពណ៌មួយទៀត វាប្រែប្រួលពីពណ៌សស្កូវទៅជាខៀវគជ់ពេលចេញក្រៅ និងសីតុណ្ហភាពក្រោម ១៥ អង្សាសេ។

The Unseen គ្រោងចាប់ដៃគូជាមួយក្រុមហ៊ុនថែសក់ដើម្បីនាំយកថ្នាំលាបសក់វេទមន្ដនេះមកកាន់ទីផ្សារ។ យ៉ាងណាមិញ នាពេលនេះ អ្នកស្រី ឡូរ៉េន ចង់បានផលិតផលបែបវិទ្យាសាស្ដ្រថ្មីសន្លាងនេះបង្ហាញដល់ស្ទាវលេងខ្លួនបានភ្លឺភ្នែកសិន៕ ប្រភព៖ postkhmer


No comments:
Post a Comment