កាលពីពេលថ្មីៗនេះ ក្រុមបិសាចក្រហម Manchester United បានតម្លើងតម្លៃដល់ David De Gea ៦៦លានផោន ស្របពេលដែលក្រុមអធិរាជស Real Madrid នៅតែចញ្ចឹមចិត្តចង់បានអ្នកចាំទីដៃស្អិតខាងលើនេះដើម្បីនាំទៅស្រុកកំណើតវិញនារដូវកាលក្រោយ។
ទោះជាយ៉ាងណាក៏ដោយប្រធានក្លឹប Real Madrid លោក Florentino Perez នៅតែតាមប្រមាញ់យក De Gea ទៅកាន់អេស្ប៉ាញវិញនៅឆ្នាំក្រោយដើម្បីជំនួសតំណែង Keylor Navas ប៉ុន្តែអ្នកចាត់ការទូទៅ Jose Mourinho បានដាក់លក្ខខ័ណ្ឌមួយទៅកាន់ Real ថាបើិសិនជាចង់បានអ្នកចាំទីអេស្ប៉ាញទៅនោះលុះត្រាតែប្តូរខ្សែបម្រើ Toni Kroos មកអង់គ្លេសវិញ នេះបើតាមបញ្ជាក់របស់កាសែត Gol Diario។
គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១១ David De Gea បានចាកចេញពី Atletico Madrid មក Manchester United ក្រោមរជ្ជកាលរបស់លោក Sir Alex Fergusen ជាមួយតម្លៃខ្លួន ១៧.៨លានផោន ហើយជាប់ឈ្មោះជាអ្នកចាំទីមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតនៅចក្រភពអង់គ្លេសផងដែរ៕
No comments:
Post a Comment