![](https://i1.wp.com/darasharing.com/wp-content/uploads/2017/02/Screen-Shot-2017-02-07-at-10.25.57-PM.png?resize=650%2C276)
នេះបើយោងតាមអ្នកចិត្តសាស្ត្រ ដែលសិក្សាពីភាសាកាយវិការបានអោយដឹងថា ឥរិយាបថនៃការអង្គុយអាចប្រាប់ពីអត្តចរិក និងគោលបំណងរបស់មនុស្សបាន ។ អ្នក ទាំងអស់គ្នានឹង អាចពីគោលបំណងរបស់មនុស្សដោយសង្កេតមើល ជើងរបស់គេ ខណះដែលគេអង្គុយ ដូចខាងក្រោមនេះ ៖
ឥរិយាបថទី១៖ ពេលខ្លះមនុស្សចូលចិត្តអង្គុយនៅក្នុងទីតាំងបែបនេះ ព្រោះគេមានជំនឿ ថា វាអាចធ្វើអោយគេអាចដោះស្រាយបញ្ហាបានគ្រប់បែបយ៉ាង ។ មនុស្សប្រភេទនេះជា មនុស្សដែលមានភាពសប្បាយរីករាយ មិនងាយធុញទ្រាន់ មានភាពបន់បែនឆាប់រហ័ស ហើយមិនចូលចិត្តធ្វើការដដែលៗក្នុងរយះពេលមួយសប្តាហ៍នោះទេ។ មនុស្សទាំងនេះ មានការច្នៃប្រឌិតខ្ពស់ មានភាពទាក់ទាញ មានមន្តស្នេហ៍ តែមានដូចកូនក្មេងបន្តិច។ ពួកគេចូលចិត្តនិយាយ ហើយបានគិតតាមក្រោយអំពីអ្វីដែលពួកគេបានធ្វើ ។
![](https://i1.wp.com/darasharing.com/wp-content/uploads/2017/02/Krystal_1458080506_k2.jpg?resize=560%2C840)
ឥរិយាបថទី២៖ មនុស្សដែលអង្គុយនៅក្នុងទីតាំងបែបនេះ គឺមនុស្សមានការស្រមើ ស្រម៉ៃច្រើន ។ ពូកគេមិនដែលធុញទ្រាន់ក្នុងការបង្កើតគំនិតថ្មីៗ និងគំនិតអស្ចារ្យនោះ ទេ។ ពួកគេចូលចិត្តការធ្វើដំណើរ និង រាប់អានមិត្តភក្តិថ្មីបានយ៉ាងងាយស្រួល។ ពួកគេ អន្ទះសារង់ចាំថ្ងៃថ្មី ឆ្នាំថ្មី មកដល់ក្នុងគោលបំណងចាប់ផ្តើមទំព័រថ្មីមួយនៅក្នុងជីវិត របស់ពួកគេ ។ ពួកគេចូលចិត្តផ្លាស់ប្តូរដៃគូអាជីវកម្ម មុខជំនួញថ្មីៗ និងកន្លែងរស់នៅថ្មី ផងដែរ ។
![](https://i0.wp.com/darasharing.com/wp-content/uploads/2017/02/3402836-little-girl-sits-in-the-chair-Stock-Photo.jpg?resize=866%2C1300)
No comments:
Post a Comment