Tuesday, April 4, 2017

តារា​អាស៊ី​ ៥​គូ​​មិន​អាច​ជួប​គ្នា​ក្នុង​រឿង តែ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ពិត​ប្រាកដ​នៅ​ក្រៅ



ក្នុង​រឿង​​នីមួយ​ៗ​លាយ​ឡំ​ច្រើន​គ្រប់​រសជាតិ​មាន​ទាំង​ ល្វីង​ ផ្អែម ស្អប់​និង​ស្នេហា​ជាដើម។ បើ​និយាយ​ពី​រឿង​ស្នេហ៍​​វិញ​តួ​ប្រុស​ខ្លះ​តាម​ស្រឡាញ់​តួ​ស្រី​ស្ទើរ​ដាច់​ខ្យល់ តែ​ចុងក្រោយ​នាង​បែរ​ជា​ស្រឡាញ់​ជា​ផ្សេង​ទៅ​វិញ។ ភ្ជាប់​ជាមួយ​រឿង​នេះ សូម​បង្ហាញ​គូ​ស្នេហ៍​តារា​អាស៊ី​៥​គូ​ដែល​សម្ដែង​ក្នុង​រឿង​ជាមួយ​គ្នា តែ​មិន​អាច​ជួប​គ្នា បែរ​ជា​បាន​គ្នា​នៅ​ខាង​ក្រៅ​ទៅ​វិញ។
១. តារា​សម្ដែង​ប្រុស  Ryu Soo Young និង តារា​សម្ដែង​ស្រី​កូរ៉េ Park Ha Sun
ក្នុង​រឿង “Two Weeks”  Ryu Soo Youngបាន​បាត់បង់ Park Ha Sun ដោយ​សារ តារា​ប្រុស  Lee Joon Ki ។ ប៉ុន្តែ​ចុងក្រោយ​នៅ​ខាងក្រៅ  Ryu Soo Young និង Park Ha Sun បែរ​ជា​បាន​រៀបការ​ជាមួយ​គ្នា​ពិត​ប្រាកដ​ទៅ​វិញ។
២.  តារា​ចិន Nicky Wu និង​ Cecilia Liu
Nicky Wu និង​ Cecilia Liu មិន​បាន​ក្លាយ​ជា​គូ​ស្នេហ៍​ឡើយ​​ក្នុង​រឿង “Scarlet Heart” ប៉ុន្តែ​អ្នក​បាន​​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ពេញ​ច្បាប់ ក្រោយ​រៀបការ​កាល​ពី​ឆ្នាំ​មុន។
៣.​ តារា​សម្ដែង​ប្រុស​តៃវ៉ាន់ Wallace Huo និង​តារា​សម្ដែង​ស្រី​តៃវ៉ាន់  Ruby Lin
ក្នុង​រឿង “The Glamorous Imperial Concubine” Wallace បាន​តាម​ស្រឡាញ់  Ruby តែ​នាង​បែរ​ជា​បាក់​ចិត្ត​លើ​អ្នក​ផ្សេង​ទៅវិញ។ តែ​យ៉ាង​ណា តារា​ល្បី​ទាំង​ពីរ​នៅ​តែ​អាច​នៅ​ជាមួយ​គ្នា​នៅ​ខាងក្រៅ ក្រោយ​រៀបការ​កាល​ពី​ឆ្នាំ​មុន និង​ទទួល​បាន​កូន​ម្នាក់​នា​ដើម​ឆ្នាំ​២០១៧​នេះ។
៤.  តារា​កូរ៉េ Ji Sung និង Lee Bo Young
Ji Sung ធ្លាប់​ស្រឡាញ់​តួ​ស្រី​ម្នាក់​ឈ្មោះ​  Eugene ក្នុង​រឿង "Save the Last Dance for Me” ឆ្នាំ​២០០៤ ដោយ​មិន​បាន​ស្រឡាញ់  Lee Bo ឡើយ។ អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​ Ji Sung និង Lee Bo Young បាន​ស្រឡាញ់​គ្នា​នៅ​ខាងក្រៅ និង​ចូល​រោងការ​កាល​ពី​ឆ្នាំ​២០១៣។
៥.​ តារា​កូរ៉េ  Joo Sang Wookand Cha Ye Ryun
Joo Sang បាន​សងសឹក​ ដោយ​ធ្វើ​ពុត​​ស្រឡាញ់ Cha Ye Ryun ក្នុង​រឿង "Glamorous Temptation”។ ដោយ​សារ​តែ​មាន​ឈុត​ថើប​​ក្នុង​​រឿង បាន​ធ្វើ​ឲ្យ​តារា​ទាំង​ពីរ​ចាប់​ចិត្ត​ស្រឡាញ់​គ្នា​ពិត​ប្រាកដ។ ពួក​គេ​នឹង​រៀបការ​កាល​ពី​ខែ ឧសភា​ខាង​មុខ៕ ​​
ប្រភពដោយ : SABAY News

No comments:

Post a Comment