តារាចម្រៀងជួរមុខ Rain បានប្រកាសក្នុងពិធីសន្និសីទកាសែតការប្រគំតន្ត្រីនៅកម្ពុជាកាលពីថ្ងៃ ៣០មីនា ថា លោកនឹងត្រឡប់មកឆាកតន្ត្រីវិញជាមួយនឹងអាល់ប៊ុមចម្រៀងថ្មីក្នុងពេលខាងមុខ។
ម្ចាស់បទ "La Song” បានលើកឡើងថាលោកនឹងត្រឡប់មកឆាកតន្ត្រីវិញជាមួយអាល់ប៊ុមថ្មីក្នុងខែ កញ្ញា ខាងមុខនេះហើយ ដោយបទចម្រៀងក្នុងអាល់ប៊ុមថ្មីគឺបានរៀបចំរួចរាល់អស់ហើយដែរ។ តួឯកប្រុស "បំណុលផ្ទះជំពាក់ស្នេហ៍" បន្តថា ចម្រៀងនៅក្នុងអាល់ប៊ុមសម្រាប់ត្រឡប់មកឆាកតន្ត្រីវិញលើកនេះគឺ ភាគច្រើនជាប្រភេទបទ Hip Hop លាយឡំនឹងក្បាច់រាំដូចបទមុនៗរបស់លោកដែរ។ បទចម្រៀងដែល Rain យកទៅប្រកួតលើឆាកតន្ត្រីចុងក្រោយបំផុតគឺបទ "La Song” និង "30 Sexy” ដែលចេញក្នុងអំឡុងឆ្នាំ ២០១៤។
បទចម្រៀងចុងក្រោយបំផុតរបស់ Rain គឺបទ "The Best Present” ដែលបានចេញជាផ្លូវការនៅថ្ងៃទី ១៤ មករា ឆ្នាំ ២០១៧ ប៉ុន្តែបទចម្រៀងនេះ Rain មិនបានយកមកសម្ដែងនោះទេ ដោយអ្នកគាំទ្រភាគច្រើនគិតថាបទនេះគឺ PSY ម្ចាស់បទ "Gangnam Style” បាននិពន្ធជាពិសេសសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍របស់ Rain និង តារាសម្ដែងស្រីលំដាប់ A កូរ៉េ Kim Tae Hee៕
No comments:
Post a Comment