Tuesday, April 4, 2017

៦​បទ​ ពី​បុរស​សង្ហារ​ តារា​ថៃ​​ Film អង្រួន​បេះដូង​អ្នក​បាត់​ដំបង​​ស្រឹឹឹបៗហ្មង

តារា​ថៃ​លោក​​ Film Rattapoom Toekongsap បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រលាន​យន្តហោះ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី ០២​ មេសា គោល​បំណង​មក​ចូល​រួម​ការ​ប្រគំតន្រ្តី​ស្រាបៀ​ Anchor Beach Carnival 2017នៅ​​ខេត្ត​បាត់​ដំបង​​ដែល​ក្នុង​នោះ​លោក​បាន​ច្រៀង​ ៦​បទ​សម្រាប់​អ្នក​គាំទ្រ​នៅ​កម្ពុជា​។
តារា​សម្តែង​រូប​នេះ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​រសៀល​ថ្ងៃ​ ០២​ មេសា​នៅ​សណ្ឋាគារ​ក្លាស៊ី​បាត់​ដំបងថា​ នេះ​មិនមែន​ជា​លើក​តី​មួយ​ឡើយ ដែល​លោក​បាន​មក​ប្រទេស​កម្ពុជា តែ​លើក​នេះ​ប្លែក​ ដោយសារ​មាន​ឱកាស​សម្តែង​លើ​ឆាកជាមួយ​សិល្បករ​ខ្មែរ​។
អ្វី​ដែល​ពិសេស​នោះ​ អ្នក​បាត់​ដំបង​មិន​ត្រឹម​តែ​បាន​ជួប​វត្ត​មាន​តារា​ល្បីៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី និង​សប្បាយ​​​រីករាយ លើស​ពី​ការ​ប្រគំ​តន្រ្តី​នានា​ នោះ​គឺ​ស្រាបៀ​អាន់ឆ័រ​បាន​រៀបចំ​ក្រុមរាំ​បែប Carnival​ និង​ការ​រៀបចំ​តុបតែង​បរិវេណ​ទាំងមូល​ជា​លក្ខណៈ​ឆ្នេរ​សមុទ្រ​ ការ​រចនា​ឆាក​តន្រ្តី​ប្លែកអារម្មណ៍ និងផ្ទាំងទស្សនីយភាពប្លែកៗទៀត​ផង






ប្រភពដោយ : SABAY News


No comments:

Post a Comment