"ហេតុអ្វីបានម៉ូតូ Scoopy ឈ្មោះដូចគ្នា តែតម្លៃខុសគ្នា?" នេះជាចម្ងល់ដែលប្រិយមិត្តជាច្រើនតែងឆ្ងល់ពេលទៅទិញម៉ូតូ Scoopy ឈ្មោះតែមួយ ស៊េរីឆ្នាំតែមួយតែអ្នកលក់ប្រាប់ថា តម្លៃខុសគ្នា។ ខាងក្រោមនេះជាចម្លើយពីអ្នកលក់ផ្ទាល់។
អ្នកលក់ម៉ូតូម្នាក់នៅម្ដុំគិរីរម្យ បានឲ្យដឹងថា តាមពិតទៅម៉ូតូ Scoopy គេចែកជាបីប្រភេទខុសៗគ្នា។
- ប្រភេទទីមួយគឺជា Scoopy Urban team ឬប្រភេទតែមក្រដាស មានកង់កាំរាយមកពីនាយនិងមានពោះវៀនផ្នែកខាងក្នុងកង់ និងអាចហៅបានឈ្មោះផ្សេងទៀតតាមស៊េរីឆ្នាំដូចជា Vivid boy, Active boy និង Urban team ជាដើម ឯតម្លៃខ្ទង់ប្រហែល ១៩៣០ ដុល្លារ។
- ប្រភេទទីពីរគឺជា Scoopy Prestige ឬប្រភេទតែមដែក មានកង់កាំបន្ទះ កង់ធំមកពីនាយនិងមានពោះវៀនផ្នែកខាងក្នុងកង់ដូចប្រភេទទីមួយដែរ ឯតម្លៃខ្ទង់ប្រហែល ២០៥០ ដុល្លារ។
- ចំណែកប្រភេទទីបីគឺជា Scoopy Club 12 ឬប្រភេទតែមដែកដូចគ្នា តែមានកង់ធំ កាំបន្ទះ តែអត់មានពោះវៀនផ្នែកខាងក្នុងកង់នោះទេ(ដូច Zoomer X ដែរ) មានប្រព័ន្ធហ្រាំងពិសេសេមុខក្រោយ Combi-brake ឯតម្លៃខ្ទង់ប្រហែល ២១០០ ដុល្លារ។
ចំពោះតម្លៃក៏ខុសគ្នាទៀតទៅតាមការនាំចូលរបស់អ្នកលក់ផ្សេងៗគ្នា និងអាស្រ័យពន្ធនាំចូលផងដែរ ប៉ុន្តែបើនិយាយពីភាពខុសគ្នារបស់ Scoopy គឺដូចការបង្ហាញជូនខាងលើ៕
No comments:
Post a Comment