កាលពីយប់ថ្ងៃព្រហស្បតិ៍ ៦ មេសា ២០១៧ កងទ័ពជើងទឹកអាមេរិក បានបើកការវាយប្រហារទ្រង់ទ្រាយធំដោយប្រើមីស៊ីលប្រភេទ Tomahawk ប្រមាណ ៥៩ គ្រាប់ សំដៅទៅលើមូលដ្ឋានទ័ពអាកាសរបស់ប្រទេសស៊ីរី។
Tomahawk ជាមីស៊ីលសម្រាប់បំពាក់លើនាវាចម្បាំង ឬនាវាមុជទឹកនៃកងទ័ពជើងទឹកអាមេរិក និងចក្រភពអង់គ្លេស។
- ក្នុងមួយដើមមានផ្ទុកម្សៅផ្ទុះ ៤៥០ គីឡូក្រាម
- មានប្រវែង ៦,២៥ ម៉ែត្រ
- អាចបាញ់បានចម្ងាយចន្លោះពី ១ ២៥០ ទៅ ២ ៥០០ គីឡូម៉ែត្រ
- ហោះក្នុងល្បឿន ៨៨០ គីឡូម៉ែត្រក្នុងមួយម៉ោង
ចំណុចពិសេសនៃមីស៊ីល Tomahawk គឺមិនទាន់មានប្រព័ន្ធចាប់មីស៊ីលប្រទេសណាអាចចាប់វាបាននោះទេ ហើយតម្លៃប្រមាណ ៨៣២ ០០០ ដុល្លារក្នុងមួយដើម៕
សកម្មភាពអាមេរិកបាញ់មីស៊ីលទៅស៊ីរី យប់មិញ
No comments:
Post a Comment