Tuesday, April 4, 2017

ង៉ក់ងរពេក អោយសង្សារទៅទិញ pizza ទាំងភ្លៀង ដូចឲសង្សារទៅ.....

បុរសម្នាក់ជាអ្នកធ្វើការបុគ្គលិកធម្មតាដែលមានប្រាក់ខែសមល្មម។
គាត់មានសង្សារជាស្រីស្អាតម្នាក់ ហើយសង្សារគាត់ជាមនុស្សដែលយកតែ ចិត្តខ្លួនឯងប៉ុន្តែគាត់ស្រលាញ់សង្សារគាត់ណាស់។នៅថ្ងៃមួយគាត់បាននាំសង្សារគាត់ទៅផ្សារទំនើបគាត់បានដកលុយប្រាក់ខែរបស់គាត់មួយចំនួនធំដើម្បីទិញសម្លៀកបំពាក់អោយស្ត្រីដែលគាត់ស្រលាញ់។
នាល្ងាចមួយពេលមេឃកំពុងធ្លាក់ភ្លៀងសង្សាររបស់គាត់បានខលមកគាត់
《អាឡូ!នីរត្ន័!》

《អាឡូ!បងសាល! អូននៅផ្ទះម្នាក់ឯង!អីឡូវអូនឃ្លានហើយ!អូនចង់ញ៉ាំ
Pizza ។ បងទិញយកមកអោយអូនបានទេ?》
《តែមេឃកំពុងភ្លៀង ! ណាមួយបងដកលុយទិញខោអាវអោយអូនអស់
ហើយ សល់តែបង្គ្រប់ផ្ញើអោយម៉ាក់នៅស្រុក។》
《បងឯងស្រលាញ់ខ្ញុំរឺអត់?》នាងចាប់ផ្ដើមខឹងសង្សាររបស់នាង
《បងស្រលាញ់អូន ! តែបង……》
《តែបងមិនខ្វល់ពីខ្ញុំ ! បានហើយ》នាងឈប់និយាយហើយដាក់ទូរសព្ទ័
ចុះ។
ទូរសព្ទ័រោទិ៍ជាច្រើនដងតែនាងមិនលើកព្រោះឃើញលេខសង្សាររបស់
នាង។ ប៉ុន្តែប៉ុន្មាននាទីក្រោយមកទៀ៎តក៏មានលេខចម្លែកមួយខលមក
《អាឡូ! អ្នកណាគេហ្នឹង?》
《អាឡូ!ខ្ញុំជាប៉ូលីស!អំបាញ់មិញខ្ញុំយកលេខជនរងគ្រោះខលទៅ
តែអ្នកនាងអត់លើក!》
《ជនរងគ្រោះ? អ្នកណាជនរងគ្រោះ?》នាងសួរដោយភាពភ្ញាក់ផ្អើល
《គឺលោកវិសាល ! គាត់បានជួបគ្រោះថ្នាក់ចរាចរណ៏តាមផ្លូវរបួសធ្ងន់!
អីឡូវគេបានបញ្ជូនគាត់ទៅមន្ទីពេទ្យហើយ》
《ថាម៉េច?វិសាលរបួសធ្ងន់! មិនអីទេខ្ញុំចេញទៅអីឡូវហើយ។》
នាងតក់ស្លុតយ៉ាងខ្លាំង ហើយបានបើកឡានចេញទៅយ៉ាងលឿន។
នាងចូលមកដល់មន្ទីពេទ្យហើយឡើងទៅចាំ វិសាលមុខបន្ទប់សង្គ្រោះ
បន្ទាន់។ មួយសន្ទុះក្រោយមកគ្រូពេទ្យបានចេញពីបន្ទប់
《លោកគ្រូពេទ្យគាត់យ៉ាងម៉េចទៅហើយ?》
《អ្នករបួសគ្រាំក្នុង បាក់ឆ្អឹងជំនីបណ្ដាលអោយចាក់ចំសួត! 》
《គ្មានវិធីណាជួយគាត់បានមែនទេ?》

《គ្មានទេ!ពួកយើងខំប្រឹងអស់ពីសមត្ថភាពហើយ។ពេលនេះសល់ពេល
បន្តិចបន្តួចសម្រាប់និយាយលាគ្នាជាមួយអ្នករបួសប៉ុណ្ណោះ។ខ្ញុំលាសិន
ហើយ!》និយាយរួចគ្រូ
ពេទ្យដើរចេញទៅ ឯនាងដើរចូលក្នុងបន្ទប់។
វិសាលនៅលើគ្រែមានទឹកមុខស្លេកស្លាំងតែព្យាយាមញញឹមដាក់នាង។
នីរត្ន័ដើរផងយំផងចូលទៅក្បែរគ្រែរបស់វិសាល។
《កុំយំអីនីរត្ន៏!》វិសាលនិយាយដោយសម្លេងខ្សាវៗ
《អត់ទេ!អូនអត់មានយំទេ!》នាងព្យាយាមយកដៃជូតទឹកភ្នែក
《បងសុំទោសដែលបងមិនអាចយកPizzaអោយអូនញ៉ាំបាន》
《អូនទេដែលគួរតែសុំទោសបង! បើអូនមិនប្រើបងអោយទិញPizza
ក៏បងមិនជួបគ្រោះថ្នាក់បែបនេះដែរ។》
《អូនកុំយំអី!ធ្វើអោយសប្បាយចិត្តទៅ! បងអាចធ្វើគ្រប់យ៉ាងអោយអូន
សប្បាយចិត្ត》
《ខុសមកពីអូនដែលយកតែចិត្តខ្លួនឯង》
《បងទេអ្នកខុសសន្យា!ចាំទេបងធ្លាប់សន្យាថាមិនធ្វើអោយអូនយំ》
《ចា៎ អូនចាំ》
《តែពេលនេះអូនយំ ហើយបងក៏សុំទោសដែរបងគ្មានសូម្បីតែកម្លាំង
លើកដៃជូតទឹកភ្នែកអូន។ ចាំថាបងនឹងនៅក្បែរអូនរហូត នីរត្ន័!
បងនឹងចាំការពារ ផ្ដល់ភាពកក់ក្ដៅដល់អូនគ្រប់ពេលវេលា
បងស្រលាញ់អូន》។
នីរត្ន័បានត្រឹមតែសោកស្ដាយនូវអ្វីដែលនាងធ្វើចំពោះមនុស្សដែល
ស្រលាញ់នាងតែប៉ុណ្ណោះ៕

No comments:

Post a Comment