នាពេលថ្មីៗនេះ Firefox ដែលជាកម្មវិធី Browser មួយមានអាយុកាលជាយូរមកហើយ បានសម្រេចក្នុងការផ្លាស់ប្ដូរផ្ទៃ Interface ថ្មីដែលមើលទៅទាន់សម័យ ទំនើប និងដំណើរការបានល្អជាងមុន។
ជាការពិតណាស់ Firefox ពិតជាមានអាយុកាលចាស់មិនចាញ់ប្រភេទ Browser ផ្សេងទៀតដូចជា Chrome រឺ Vivaldi ឡើយ ទើបក្រុមហ៊ុន Mozilla បាននឹងកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ Browser Firefox របស់ខ្លួនឲ្យមានសមត្ថភាពខ្ពស់មិនចាញ់កម្មវិធីរបស់ក្រុមហ៊ុនដទៃទៀត។ គួរបញ្ជាក់ផងដែរថា ការរចនាថ្មីរបស់ក្រុមហ៊ុននឹងត្រូវបានដាក់ឈ្មោះថា “Photon”។ វាត្រូវបានធ្វើឡើងដោយពឹងផ្អែកទៅលើរូបរាងចាស់របស់កម្មវិធី Firefox។ ដោយឡែក អាចនិយាយបានថា ការរចនាថ្មីពិតជាខុសប្លែកទៅនឹងជំនាន់ចាស់ តែទោះជាយ៉ាងណាវានៅតែមើលទៅស្រដៀងស្ទើរតែ 100% នៃជំនាន់ចាស់ដដែល។ សម្រាប់ថ្ងៃដែលកម្មវិធី Firefox ថ្មីនេះនឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈគឺអាចនឹងស្របពេលជាមួយនឹង Firefox 57 ដែរ ដែលក្រុមហ៊ុនបានប្រកាសថា នឹងចេញឲ្យដំណើរការក្នុងឆ្នាំនេះ។
ចំពោះ UI mock-up ថ្មីដែលទើបនឹងត្រូវបានបញ្ចេញដោយក្រុម Firefox ក្នុងសប្ដាហ៍នេះបានបង្ហាញពីដំណើរការជាច្រើនដែលពួកគេកំពុងធ្វើ។ ហើយការផ្លាស់ប្ដូរដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ “Photon” នោះគឺរបារខាងលើ ដោយវាបានអភិវឌ្ឍន៍ស្ដាយថ្មី ប្លង់ថ្មី និង Tab ថ្មីផងដែរ។ មិនតែប៉ុណ្ណោះ Firefox បានលុបចោលនូវប៊ូតុងជាច្រើនដែលគ្មានប្រយោជន៍។
No comments:
Post a Comment