Thursday, April 6, 2017

ហ្គេមទាំង 10ដែលស្រដៀងទៅនឹង Clash of Clans

Clash of Clans គឺជាហ្គេមមួយដែលទទួលបានការពេញនិយម និងចូលរួមលេងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើននៅទូទាំងពិភពលោក។ ហ្គេមនេះពិតជាមានភាពទាក់ទាញមែនទែន ដោយវាតម្រូវឲ្យអ្នកលេងព្យាយាមសាងសង់បន្ទាយ និងទប់ទល់ពីការវាយលុកពីសត្រូវ។ មិនតែប៉ុណ្ណោះ អ្នកលេងក៏អាចរៀបចំក្បូនយុទ្ធសាស្ត្រដើម្បីវាយលុកទៅកាន់សត្រូវវិញបានដូចគ្នា។ ដោយឡែក បើទោះជាហ្គេមនេះពិតជាទទួលបានការពេញនិយមខ្លាំងក៏នៅមានហ្គេមផ្សេងទៀត ដែលស្រដៀងគ្នាទៅនឹង Clash of Clans ដែរ ពោលគឺរបៀបលេងស្រដៀងគ្នា។ ដូចនេះ ប្រសិនបើអ្នកចង់សាកល្បងលេងហ្គេមប្រភេទថ្មី គួរសាកល្បងទាញយកហ្គេមទាំងនេះខាងក្រោម។
1/ Clash Of Lords-2
វាជាប្រភេទហ្គេមដែលស្រដៀងទៅនឹង Clash of Clans ដែរ ពោលគឺជាលក្ខណៈផ្សងព្រេង និងសប្បាយដូចគ្នា។ មិនតែប៉ុណ្ណោះ របៀបលេងរបស់វាគឺដូចគ្នាទាំងស្រុង ដោយគ្រាន់តែខុសតួអង្គតែប៉ុណ្ណោះ។
1
2/ Boom Beach
Boom Beach គឺជាមួយក្នុងចំណោមហ្គេមដែលស្រដៀងទៅនឹង Clash of Clans ដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមវាយស្រហារសត្រូវដើម្បីទទួលបានធនធានមកអភិវឌ្ឍន៍បន្ទាយខ្លួន។
2
3/ Battle Dragons
អាចនិយាយបានថា ហ្គេមនេះគឺមានវិធីលេងស្រដៀងទៅនឹង Clash of Clans តែវាមានតួអង្គជាសត្វនាគដែលដើរតួជាកងទ័ពដើម្បីការពារការវាយលុក ក៏ដូចជាវាយប្រហារសត្រូវវិញបានដូចគ្នា។ លើសពីនេះទៅទៀត លោកអ្នកក៏អាចលេងហ្គេមនេះបានជាមួយនឹងមិត្តភក្ដិក្នុង Facebook ដែរ។
3
4/ Clash Of Kings
ប្រសិនបើអ្នកចូលចិត្តលេងហ្គេមបែបបុរាញជាជាងសម័យ នោះហ្គេមនេះពិតជាតម្រូវចិត្តលោកអ្នកមិនខាន។
4
5/ Clash of Queens
វាជាប្រភេទហ្គេមមួយដែលទទួលបានការចាប់អារម្មណ៍ដូចគ្នាទៅនឹង Clash of Clans ដែរ។ តែហ្គេមនេះមានអ្នកប្រយុទ្ធសុទ្ធសឹងតែជានារីទាំងអស់។
5
6/ Jungle Heat War of Clans
សម្រាប់ហ្គេមនេះ អ្វីដែលអ្នកត្រូវធ្វើគឺបង្កើតទាហ៊ាន ដើម្បីវាយប្រហារសត្រូវ។ ជាមួយនឹងហ្គេមនេះ អ្នកអាចលេងវាបានជាមួយនឹងស្មាតហ្វូនដទៃទៀត រឺភ្ជាប់ទៅនឹងបណ្ដាញសង្គមក៏បាន។
6
7/ Little Commander
ហ្គេមនេះមានសភាពខុសគ្នាពីហ្គេមមុនៗ តែអ្នកលេងត្រូវគ្រប់គ្រងទៅលើទាហ៊ានតូចៗទាំងនោះដើម្បីរក្សាជីវិតពួកគេ។ ដោយឡែក ហ្គេមនេះមានវគ្គរហូតដល់ទៅ 75ឯណោះ ហើយអ្វីដែលត្រូវធ្វើ គឺប្រយុទ្ធប្រឆាំងទៅនឹងទាហ៊ានផ្សេងទៀតដែលមានរហូតដល់ទៅ 10សណ្ឋានផ្សេងគ្នា។
7
8/ Samurai Siege
សម្រាប់ហ្គេមនេះវិញ អ្វីដែលអ្នកត្រូវធ្វើគឺការពារបន្ទាយអ្នកពីការវាយលុករបស់ពពួក Ninja។ អ្នកលេងក៏ត្រូវបង្វាត់ទាហ៊ានដើម្បីប្រយុទ្ធប្រឆាំងពួកគេវិញដូចគ្នា។
8
9/ Underworld Streets
វាជាប្រភេទហ្គេមមួយដែលនឹងនាំអ្នកទៅកាន់សង្គមងងឹត និងពពួកជើងកាងជាដើម។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវប្រាកដថាអ្នកបានរៀបចំកាំភ្លើង និងអាវុធរួចជាស្រេចដើម្បីប្រឆាំងទៅនឹងពួកជនពាលទាំងនោះ។
9
10/ Battle Beach
ចំពោះ Battle Beach ក៏ជាប្រភេទហ្គេមបែបសាងសងបន្ទាយដែរ។ តែលោកអ្នកតម្រូវឲ្យធ្វើសង្គ្រាមប្រឆាំងទៅនឹងពួកបីសាចវិញ។
10

No comments:

Post a Comment