Tuesday, April 4, 2017

ជួបគ្នា២៣លើកចុងក្រោយក្នុងដី Man UTD ចាញ់ Everton តែម្តងគត់ (មានស្ថិតិ)

ជួបគ្នា២៣លើកចុងក្រោយក្នុងដី Man UTD ចាញ់ Everton តែម្តងគត់ (មានស្ថិតិ) 

Manchester United ត្រូវបើកទ្វារផ្ទះ​របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Everton នៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ​ Premier League សប្តាហ៍ទី៣១ នាវេលាម៉ោង១:៣០ទៀបភ្លឺ ដោយមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN & MYTV។
ស្ថិតិផ្សេងៗ៖
Man UTD ឈ្នះការប្រកួត៣៣លើកពេលប៉ះជាមួយ Everton ហើយការជួបគ្នា២៣លើកចុងក្រោយនៅ Old Trafford ក្រុមបិសាចក្រហមចាញ់តែម្តងគត់ពោលគឺនៅក្នុងខែធ្នូ ឆ្នាំ២០១៣ (១ទល់នឹង០)។ លោក Ronald Koeman អាចនឹងក្លាយជាអ្នកចាត់ការដំបូងគេបង្អស់នៅក្នុងក្របខ័ណ្ឌ Premier League ដែលអាចឈ្នះការប្រកួតបាន៣លើកជាប់ៗគ្នានៅទឹកដី Man UTD។
ជើងកីឡាករ៖
Zlatan Ibrahimovic និង Ander Herrera អាចវិលមកជួយលោក Mourinho វិញបានហើយ ក្រោយផុតពិន័យ ខណៈដែល Paul Pogba មិនទាន់ច្បាស់ថាអាចចូលលេងបានទេនៅប្រកួតនេះ។ Phil Jone (ជើង) និង​ Chris Smalling (ជង្គង់) ហើយ Mata (ក្រលៀន) ត្រូវអវត្តមានពេញរដូវកាល។ 
Everton ត្រូវអវត្តមាន Aaron Lennon (សាច់ដុំ), Morgan Schneiderlin (កំភួនជើង), James McCarthy (សរសៃរពួរ) ហើយ Seamus Coleman (បាក់ជើង), Ramiro Funes Mori និង Yannick Bolasie (ជង្គង់)។
ប្រវត្តិជួបគ្នា៥លើកចុងក្រោយ៖
ប៉ះគ្នា៥លើកចុងក្រោយ​ Man UTD ឈ្នះ៣ West Brom ឈ្នះ១ នឹងស្មើគ្នា១លើក ខណៈជួបគ្នាលើកចុងក្រោយ ក្រុមលោក Jose Mourinho បានត្រឹមស្មើគ្នាដោយលទ្ធផល១ទល់នឹង១ នៅទឹកដី Goodison Park។
គិតថាយប់នេះក្រុមណានឹងទទួលបានជ័យជម្នះ?

No comments:

Post a Comment