Tuesday, April 4, 2017

ហង្សក្រហម Liverpool នឹងអាចបាត់កម្លាំងសំខាន់ដល់ចប់រដូវកាលនេះ

ហង្សក្រហម Liverpool នឹងអាចបាត់កម្លាំងសំខាន់ដល់ចប់រដូវកាលនេះ 

ខ្សែបម្រើ Sadio Mane អាចនឹងអវត្តមានពីការប្រកួតរហូតដល់ចប់រដូវកាល ដោយសារតែរបួសជង្គង់ ខណៈក្រុមហង្សក្រហម Liverpool កំពុងរកវិធីយ៉ាងណាដើម្បីមានឈ្មោះនៅ UCL រដូវកាលក្រោយ។ 
កីឡាករវ័យ ២៤ ឆ្នាំបានប៉ះទង្គិចជាមួយខ្សែការពារ Leighton Baines ក្នុងជំនួបឈ្នះ Everton ៣-១ កាលពីថ្ងៃសៅរ៍កន្លងទៅ។ ជាដំបូងអ្នកចាត់ការទូទៅ Jurgen Klopp យល់ថារបួសរបស់  Mane មិនមានអ្វីគួរអោយព្រួយបារម្ភឡើយ ប៉ុន្តែក្រោយពីការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ បង្ហាញថារបួសរបស់គេគឺធ្ងន់ធ្ងរព្រោះវាមានសភាពហើម ខណៈដែលការវះកាត់អាចនឹងធ្វើឡើងដើម្បីព្យាបាលរបួសនេះ។
គួរបញ្ជាក់ថា Sadio Mane គឺជាកីឡាករដែលរកបានគ្រាប់បាល់អោយ Liverpool ច្រើនជាងគេនៅ Premier League រដូវកាលនេះ ពោលគឺ ១៣ គ្រាប់៕

No comments:

Post a Comment