Monday, April 3, 2017

Jose Mourinho បកស្រាយរឿង Luke Shaw មិនជាប់សូម្បីតែបញ្ជីកីឡាករបម្រុង

Jose Mourinho បកស្រាយរឿង Luke Shaw មិនជាប់សូម្បីតែបញ្ជីកីឡាករបម្រុង 

អ្នកចាត់ការទូទៅ Jose Mourinho​ បានចេញមុខមកបកស្រាយរឿងខ្សែការពារស្លាបឆ្វេង Luke Shaw ដែលមិនសូវជាបានជាប់នៅក្នុងសមាសភាព១១នាក់ដំបូងហើយសូម្បីតែនៅក្នុងបញ្ជីកីឡាករបម្រុងក៏ដោយ។
ក្រោយពីបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា០-០​ជាមួយ West Bromwich កាលពីថ្ងៃសៅរ៍​ បុរសជនជាតិព័រទុយហ្គាល់បាននិយាយថា៖​ "វាជារឿងលំបាកសម្រាប់គេ (Shaw) សូម្បីតែជាកីឡាករបម្រុងក៏ដោយ។ ខ្ញុំមិនអាចប្រៀបរូបគេជាមួយនឹង Ashley Young, Darmian, នឹង Blind បានឡើយ, របៀបនៃការហ្វឹកហាត់ ការតាំងចិត្ដ និយាយរួមគឺគេមានភាពឆ្ងាយពីអ្នកទាំងអស់នោះខ្លាំងណាស់"។
គួរបញ្ជាក់ផងដែរថា​ កីឡាករដែលទិញពី Southampton ក្នុងតម្លៃ៣៣លានផោនក្នុងរជ្ជកាលលោក Louis Van Gaal មិនបានបង្ហាញខ្លួនក្នុងឈុតកីឡាករទាំង១៨នាក់ដែលប៉ះគ្នាជាមួយ West Brom ឡើយ​ ខណៈដែលខ្សែបម្រើ Ashley Young ជាអ្នករ៉ាប់រងតំបន់ស្លាបខាងឆ្វេង។

No comments:

Post a Comment