កីឡាករបាល់ទាត់ ដែលជោគជ័យបំផុតលើពិភពលោក ធ្លាប់ឈ្នះពានរង្វាន់ជាច្រើនជាមួយក្លឹបអាជីពគឺ Maxwell មិនមែន Zlatan Ibrahimovic, Lionel Messi ឬ Cristiano Ronaldo នោះទេ។
Maxwell ខ្សែការពារឆ្វេងក្រុម PSG
ខ្សែការពារឆ្វេង Maxwell វ័យ៣៥ឆ្នាំ របស់ក្លឹប Paris Saint-Germain ទើបឈ្នះពាន French League Cup កាលចុងសប្ដាហ៍។ សរុបមកទល់ពេលនេះ អតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ ឈ្នះពានសរុប៣៦ពានហើយ ច្រើនជាងគេកីឡាករណាៗទាំងអស់លើពិភពលោក។
Maxwell ធ្លាប់លេងឲ្យក្លឹបប្រេស៊ីល Cruzeiro និងធ្លាប់ជាមិត្តរួមក្រុមជាមួយ Zlatan តាំងពីនៅក្លឹប Ajax, Inter Milan, Barcelona រហូតដល់ PSG។ ក្នុងចំណោមពានទាំង៣៦ Maxwell ធ្លាប់ឈ្នះពានរង្វាន់ធំៗដូចជា UEFA Champions League ១ដង, UEFA Super Cup ២ដង និង FIFA Club World Cup ២ដងផងដែរ។
សរុបកីឡាករដែលឈ្នះពានជាមួយក្លឹបអាជីពច្រើនជាងគេគឺ Maxwell ៣៦ពាន, Ryan Giggs និង Dani Alves ៣៤, Zlatan ៣២, Andres Iniesta និង Kenny Dalglish ៣១, Vitor Baia ៣០, Messi ២៩ និង Xavi ២៨។ រីឯ Ronaldo ឈ្នះសរុបបាន ១៨ពាន៕
No comments:
Post a Comment