Sunday, April 9, 2017

នាវាផ្ទុកយន្តហោះចំបាំងរបស់អាមេរិកកំពុងឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ

នាវាផ្ទុកយន្តហោះចំបាំងរបស់អាមេរិកមួយកំពុងធ្វើដំណើរឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនៅជិតឧបទ្វីបកូរ៉េ នេះយោងតាមការអះអាងរបស់មន្ត្រីការពារជាតិអាមេរិកទៅកាន់ទូរទស្សន៍ CNN ។


មន្ត្រីម្នាក់នោះបាននិយាយថា ការចល័តនាវាមួយនេះគឺដើម្បីឆ្លើយតមទៅនឹងទង្វើរបស់កូរ៉េខាងជើងនៅពេលថ្មីៗនេះ។ Adm. Harry Harris មេបញ្ជាការនៃបញ្ជាការដ្ឋានអាមេរិកប៉ាស៊ីហ្វិកដឹកនាំនាវាចំបាំង USS Carl Vinson ដើម្បីធ្វើដំណើរទៅភាគខាងជើងទៅតំបន់ប៉ាស៊ីហ្វិកខាងលិច បន្ទាប់ពីបានចាកចេញពីប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍។
វាមិនមែនជារឿងចម្លែកសម្រាប់នាវានេះក្នុងការធ្វើប្រតិបត្តិការនៅក្នុងតំបន់នេះនោះទេ ដោយសហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមយោធាជារឿយៗ ដូចជាយន្តហោះទៅកាន់តំបន់នោះ ដើម្បីបង្ហាញពីកម្លាំងរបស់ខ្លួន។ ដោយការពិតទៅ នាវាVinson នេះគឺទើបតែមានវត្តមាននៅប្រទេសកូរ៉េខាងត្បូងកាលពីខែមុនសម្រាប់ការធ្វើសមយុទ្ធយោធា។




ដោយប៉ុន្មានថ្ងៃមុនប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមបាញ់គ្រាប់ មីស៊ីលសាកល្បងជាច្រើន។ កាលពីដើមឆ្នាំនេះ ប្រទេសកូរ៉េខាងជើងបាននិយាយថាខ្លួនបានសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរមួយដោយជោគជ័យផងដែរ ។ ក្រុងព្យុងយ៉ាងអះអាងថាខ្លួនកំពុងបន្តបង្កើតអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួនពីការឈ្លានពានរបស់អាមេរិក។




No comments:

Post a Comment