Thursday, August 3, 2017

ឆ្ងាញ់​ទេ! ​ជង្គង់​មាន់ ស្លាប់​មាន់​ខូច​គុណភាព ចាប់​បាន​រាប់​សិប​គីឡូក្រាម អាជីរករ​ខ្មែរ​លួច​នាំ​ចូល​ពី​ស្រុក​

មន្រ្តី​កាំកុង​ត្រូល​នៅ​ប៉ុស្តិ៍​អូររំដួល ខេត្តបាត់ដំបង​និង​សមត្ថកិច្ច​គយ បាន​រក​ឃើញ ជង្គង់​មាន់ ស្លាប់​មាន់​ខូច​គុណភាព ដែល​អាជីវករ​កំពុង​ដាក់​លក់​យ៉ាង​កគ្រឹកកគ្រេង​ជូន​ពលរដ្ឋ​ខ្មែរ​ទិញ​យក​ទៅ​ចម្អិន​អាហារ​យ៉ាង​ឆ្ងាញ់​ពិសារ។
ជង្គង់​មាន់​និង​ស្លាប​មាន់​ខូច​គុណភាព​ដែល​ចាប់​បាន​ទាំង​នោះ មាន​ទម្ងន់​ដល់​ទៅ ៤០ គីឡូក្រាម ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​ឈ្មួញ​យក​បង្កប់​ក្នុង​បន្លែ។ ពេល​នេះ​សមត្ថកិច្ច​ត្រៀម​យក​ទៅ​កម្ទេច​ចោល។
លទ្ធផល​នៃ​ការ​រក​ឃើញ​នេះ ក្រោយ​មន្រ្តី​ប៉ុស្ត៍​អូររំដួល សាខា​កាំកុងត្រូល​ខេត្ត​បាត់ដំបង បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញ នាំ​ចូល​ពី​ប្រទេស​ថៃ​ដូចជា ត្រសក់ ខ្ញី ខាត់ណា ប្រហិត ត្រី និង​ខ្ទឹម​ជា​ដើម ដើម្បី​ធានា​នូរ​គុណភាព មិន​មាន​ផ្ទុក​ជាតិ​គីមី​ដែល​ត្រូវ​ហាមឃាត់ និង​ប៉ះពាល់​សុខភាព​ពលរដ្ឋ៕
 

No comments:

Post a Comment