ខ្សែប្រយុទ្ធចាស់វស្សារបស់ Manchester United, Zlatan Ibrahimovic បានបង្ហើបប្រាប់ពីគម្រោងទៅថ្ងៃអនាគតរបស់ខ្លួនហើយ ក្រោយពីចូលនិវត្តន៍ពីអាជីពបាល់ទាត់។
ជាមួយនឹងការបង្ហើបពីគម្រោងនៅថ្ងៃអនាគតនេះដែរ Zlatan អាចនឹងដើរតាមគន្លងអតីតខ្សែប្រយុទ្ធកំពូល Eric Cantona ព្រោះកីឡាករជើងចាស់រូបនេះបានចូលនិវត្តន៍ពីវិស័យបាល់ទាត់រួចបន្តក្លាយខ្លួនជាតារាភាពយន្តរហូតមកដល់បច្ចុប្បន្ននេះ។ ទន្ទឹមគ្នានេះដែរ Zlatan ក៏បានប្រាប់ BT Sport ឲ្យដឹងដែរថា ”Eric និងខ្ញុំគឺមិនដូចគ្នាទេ ខ្ញុំអាចធ្វើអ្វីដែលខ្ញុំអាចធ្វើបាន មនុស្សជាច្រើននឹងចងចាំគាត់អស់មួយជីវិតនូវអ្វីដែលគាត់បានធ្វើនៅទីនេះ ហើយពួកគេក៏ចង់ចាំនូវអ្វីដែលខ្ញុំធ្វើដូចគ្នា”។
”រឿងតែមួយគត់ដែលខ្ញុំមិនទាន់បានធ្វើដូចគាត់នោះគឺក្លាយជាតួសម្ដែង។ យ៉ាងណាមិញ ខ្ញុំក៏មានចំណាប់អារម្មណ៍ទៅលើតារាភាពយន្តខ្លះៗដែរ ហើយប្រសិនបើឲ្យខ្ញុំសម្ដែងក្នុងរឿងភ្នាក់ងារសម្ងាត់ ”Secret Agent” ដូច James Bond វិញ មានរឿងអីដែលថាខ្ញុំធ្វើមិនបាននោះ” ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះបន្ថែម៕
No comments:
Post a Comment