Sunday, April 23, 2017

សម្រាប់​ម្ចាស់​របស់ Samsung Galaxy S8 និង S8 Plus នឹង​ទទួល​បាន​នូវកាដូមួយ​​ទៀត​​ពី​ក្រុមហ៊ុន Google

Galaxy S8 និ Galaxy S8 Plus កំពុង​តែ​ទទួល​បាន​ការ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង មិន​ត្រឹម​តែ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ដោយ​តាម​ការ​ឱ្យដឹង នៅ​ឯ​ប្រទេស​កូរ៉េ ខាងត្បូងវាទទួលបាន ការ​កុម្ម៉ង់​ទិញ​ប្រមាណ​ជាងមួយលានគ្រឿងឯណោះ។ ស្របពេលដែលស្មាតហ្វូន របស់ខ្លួនទទួលបាន ការចាប់​អារម្មណ៍​គាំទ្រ ខ្លាំង​បែបនេះក្រុមហ៊ុន Samsung ក៏បានផ្តល់ជាការដូរមួយចំនួន ដល់​អតិថិជន​របស់​ខ្លួន​ផង​ដែរ។ ដោយ​ក្នុង​នោះសម្រាប់អ្នកដែលបាន ធ្វើការកុម្មង់ទិញ Galaxy S8 & S8 Plus នឹងទទួល​បាន​ឧបករណ៍​បំពង​សម្លេង​ម៉ាក JBL( Charge3) មួយ ,Stand View Cover មួយ ,Screen Warranty និង កាស AKG មួយមួយក្នុងប្រអប់ស្រាប់ ។ តែវានៅមិនទាន់អស់ទេ ដោយក្រុមហ៊ុន Google ក៏មានកាដូផ្តល់ជូនដែរ។



បើតាមការឱ្យដឹងកាដូនេះ គឺជាការផ្តល់ជូននូវការប្រើប្រាស់ កម្មវិធី Google Play Music ដោយមិន​គិត​ថ្លៃ​រយៈ​ពេលបីខែ។ សម្រាប់ការផ្តល់ជូននេះ ក៏មានផ្តល់ជូនសម្រាប់ ម៉ូឌែល Samsung Galaxy Tab S3 ផងដែរ។ ដោយសម្រាប់ការផ្តល់ ជូននេះលោកអ្នកអាចធ្វើការ ប្រើប្រាស់នូវកម្មវិធី Google Play Music សម្រាប់ធ្វើការស្តាប់តន្ត្រីថ្មីៗ ធ្វើការទាញយក និង Stream បទចម្រៀងបានដល់ ១០ម៉ឺន​បទ​ឯណោះ​ព្រម​​ទាំងអាចប្រើប្រាស់ មុខងារល្អៗជាច្រើនរបស់ កម្មវិធីនេះផងដែរ។
ដូច្នេះប្រសិនបើប្រិយមិត្ត នៅមិនទាន់បានធ្វើការ កុម្មង់ទិញនោះអាចធ្វើការ កុម្មង់ទិញ ដើម្បីក្លាយ​ជា​ម្ចាស់​កំពូល ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ម៉ូឌែល Galaxy S8 និង Galaxy S8 Plus នោះ​លោក​អ្នក​នឹង ទទួលបានកាដូទាំងនេះ។

No comments:

Post a Comment