Monday, April 10, 2017

Real ​ចូល​រួម​ប្រជែង​ជាមួយ​ Man Utd ​​ចង់​ទិញ​យក​ Neymar តម្លៃ​មិន​ធម្មតា

ក្លឹប​ស្តេច​ស Real Madrid បាន​ចូល​រួម​ជាមួយ​​ក្លឹប​បិសាច​ក្រហម​ Manchester United ​​​ប្រជែង​គ្នា​​ចង់​ទិញ​យក​តារា​ឆ្នើម​ Neymar ​របស់​ក្លឹប​ FC Barcelona ​​ក្រោយ​ចប់​រដូវ​កាល​នេះ។ ​នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​អេស្ប៉ាញ។



សារព័ត៌មាន​ Diario Gol ​បាន​ឲ្យ​ដឹង​ថា ​Man Utd ​​ចាប់​អារម្មណ៍​ Neymar ​ខ្លាំង​ ​ដោយ​ពួកគេ​គ្រោង​នឹង​ហ៊ាន​ចំណាយ​លុយ​ទិញ​ផ្តាច់​កុងត្រា​ដល់​ទៅ​ ១៧៣​លាន​ផោន​ទៀត​ផង។ ​ប៉ុន្តែ​​ពេល​នេះ​លោក​ Florentino Perez ​ប្រធាន​ក្លឹប​ Real ​ក៏​ចង់​បាន​​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ដែរ ​ហើយ​លោក​ជឿ​ថា ​Neymar ​អាច​នឹង​ចេញ​ពី​ Barca។
កីឡាករ​វ័យ​២៥​ឆ្នាំ ​​ហាក់​កាន់​តែ​អស់​សង្ឃឹម​ជួយ​ឲ្យ​ Barcelona ​អាច​ឈ្នះ​ពាន​ La Liga ​រដូវ​កាល​នេះ​ ខណៈ​ដែល​កាល​ចុង​សប្តាហ៍​កន្លង​ទៅ ​ក៏​ទទួល​ពិន័យ​កាត​​ក្រហម​ពេល​ប៉ះ​ Malaga ​ថែម​ទៀត។ រីឯ​​អ្នកចាត់ការ​ Luis Enrique ​នឹង​ចាក​ចេញ​ពី​តំណែង​ក្រោយ​ចប់​រដូវ​កាល​នេះ​ ​និង​នៅ​មិន​ទាន់​​ស្វែង​រក​អ្នក​ឡើង​ជំនួស​នៅ​ឡើយ​ទេ ដូច្នេះ​ការ​ដោះដូរ​អ្នកចាត់ការ​ ក៏​​ជា​កត្តា​​ធ្វើ​ឲ្យ​ Neymar ​​អាច​ចាក​ចេញ។ ​


ម៉្យាង​វិញ​ទៀត​ ទោះ​បី​រូប​គេ​ និង​ Lionel Messi ​បង្ហាញ​ជា​សាធារណៈ​ថា​មិត្តភ័ក្តិ​ ប៉ុន្តែ​​​ការ​ប្រជែង​គ្នា​​យក​តំណែង​តារា​ឆ្នើម​លេខ​១ ​របស់​ក្រុម​ គឺ​ពិបាក​ប្រជែង​ជាមួយ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ណាស់។ ដូច្នេះ​ចំណុច​នេះ​ ​ក៏​​អាច​នឹង​ធ្វើ​ឲ្យ​ Neymar ​ពិចារណា ​ចង់​ចេញ​ពី​ Barca ​ទៅ​ Man Utd ឬ Real Madrid ​រដូវ​កាល​ក្រោយ​ផង​ដែរ៕

No comments:

Post a Comment