Monday, April 10, 2017

មហាសេដ្ឋី Jack Ma បាននិយាយថា ការជួលបុគ្គលិកស្រីមកធ្វើការកាន់តែច្រើន នឹងធ្វើឱ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ

មហាសេដ្ឋីជំនួញចិន លោក Jack Ma បានប្រាប់ពីវិធីសាស្រ្តសម្ងាត់មួយរបស់លោកដើម្បីទទួលបានជោគជ័យក្នុងក្រុមហ៊ុនគឺការជួលស្ត្រីឲ្យច្រើនទៅធ្វើការ។
គាត់ប្រាប់ផងដែរថា ឲ្យយករបស់ក្រុមហ៊ុនផ្ទាល់របស់គាត់ និងភាពជោគជ័យរបស់គាត់ ជាគំរូ ។ លោក Jack Ma បានឱ្យដឹងថា 47% នៃបុគ្គលិករបស់គាត់ និង 32% នៃសមាជិកក្រុមប្រឹក្សាភិបាលកំពូលនៃក្រុមហ៊ុនគាត់គឺជាស្ត្រី នេះបើយោងតាមសារពត៌មាន Sinchew។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba បាននិយាយថា: «ប្រសិនបើអ្នកចង់ឲ្យក្រុមហ៊ុនរបស់អ្នកទទួលបានជោគជ័យ នោះអ្នកគួរតែជួលបុគ្គលិកជាស្ត្រី! “។ “ស្ត្រីគិតអំពីអ្នកផ្សេងទៀត ច្រើនជាងខ្លួនឯង។ ”
លោកបាននិយាយថា មូលហេតុដែលនៅពីក្រោយរឿងនេះគឺស្ត្រីមានភាពវ័យឆ្លាតផ្នែកអារម្មណ៍ ដែលអនុញ្ញាតឱ្យពួកគេគិតអំពីការងារ និងតួនាទីរបស់ខ្លួន។ បើប្រៀបធៀបទៅនឹងបុរសមួយចំនួន បុរសគិតតែអំពីការដំឡើងប្រាក់ឈ្នួល ឬការដំឡើងតំណែងច្រើនជាង៕


No comments:

Post a Comment