Friday, April 21, 2017

[EL CLASICO]: BALE វិលចូលហ្វឹកហាត់វិញ ខណៈដែលបណ្តឹងឧទ្ធរណ៏របស់ NEYMAR ត្រូវបានច្រានចោល

កីឡាករឆ្នើម Gareth Bale បានវិលត្រូវមកទីលានហ្វឹកហាត់វិញហើយនៅថ្ងៃព្រ-ស ខណៈដែលបណ្តឹងឧទ្ធរណ៏របស់ Barcelona ចំពោះការហាមប្រាមមិនចូលលេងនោះត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញច្រានចោល ។


តាមរយៈគេហទំព័រផ្លូវការរបស់ក្រុម Real Madrid បានអោយដឹងថា ខ្សែបំរើប្រយុទ្ធរបស់ខ្លួន Gareth Bale បានវិលត្រលប់មកហ្វឹកហាត់វិញហើយ កាលពីថ្ងៃម្សិលមិញ ហើយក៏បានត្រៀមរួចរាល់ហើយសំរាប់ជំនួបដ៏ធំនៅថ្ងៃអាទិត្យផងដែរ ។

គួររំលឹកផងដែរថា Bale ត្រូវាបានរបួសត្រង់កំពួនជើង តាំងពីជំនួបក្នុងក្របខណ្ឌ័កំពូលអឺរ៉ុប ជាមួយ Bayern Munich ជើងទីមួយមកម៉្លេះ ហើយត្រូវអាក់ខានជំនួបក្នុងជើងទីពីរ ។ កីឡាកររូបនេះ រំពឹងថានឹងបានចូលរួមប្រកួតក្នុងជំនួប El Clasico នៅថ្ងៃអាទិត្យនេះ ជាមួយក្រុម Barcelona ។

រីឯពត៌មានអាក្រក់សំរាប់ក្រុម Barcelona នៅថ្ងៃនេះ គឺបណ្តឹងឧទ្ធណ៏របស់ខ្លួន ត្រូវសហព័ន្ធបាល់ទាត់អេស្ប៉ាញច្រានចោល ហើយកីឡាករ Neymar នឹងអវត្តមានក្នុងជំនួប El Clasico នៅថ្ងៃអាទិត្យនេះ ។

បើតាមរយៈការចុះផ្សាយរបស់កាសែត AP នៅថ្ងៃនេះ ថាបណ្តឹងឧទ្ធណ៏របស់ក្រុម Barcelona ចំពោះការពិន័យបីប្រកួតចំពោះ Neymar ត្រូវបានបដិសេដ ដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ ។ ហើយប្រភពដដែលបានបន្តថា សហព័ន្ធបាល់ទាត់ គឺមិនអាចលើកលែងទោសឡើយ ចំពោះទង្វើរបស់កីឡាករ Neymar ដែលបានធ្វើក្នុងន័យចំអក ដល់អាជ្ញារកណ្តាល ក្រោយទទួលកាតក្រហម កាលពីប្រកួតជាមួយ Malaga ឡើយ ។

ទោសទណ្ឌនេះ នឹងត្រូវអនុវត្តចាប់ថ្ងៃដែល សហព័ន្ធបាល់ទាត់អេស្ប៉ាញបានចេញសេចក្តីថ្លែងការ ហើយចាប់ពីប្រកួតជាមួយ Malaga ដូចច្នេះ នឹងត្រូវសល់ការពិន័យ 2ប្រកួតទៀត មួយវិញទៀតកីឡាករឆ្នើមរូបនេះ នឹងអវត្តមានក្នុងជំនួប El Clasico ។

ការប្រកួតដ៏ធំនៅក្នុងប្រទេសងេស្ប៉ាញ គឺហៅថា El Clasico រវាងក្រុម Real Madrid នឹង Barcelona ដែលនឹងប្រព្រឹត្តទៅ ក្នងថ្ងៃអាទិត្យ ។ 

No comments:

Post a Comment