Saturday, April 8, 2017

នាំប្រពន្ធទៅលេងផ្ទះពួកម៉ាក់ ហើយនិយាយពាក្យប៉ុន្មានឃ្លាប្រាប់ពួកម៉ាក់ ស្អែកប្រពន្ធរត់ចោល


មានប្ដីប្រពន្ធមួយគូរៀបការហើយនៅជាមួយគ្នាអស់រយះពេល5ឆ្នាំ ពេលគេមកពីធ្វើការម្ដងៗឃើញមុខប្រពន្ធគេដូចជាមិនសូវស្អាតដូចកាលពីមុន ទៅធ្វើការឃើញស្រីៗក្នុងអូហ្វីសសាច់ខ្ចីមកវិញឃើញប្រពន្ធមិនសូវស្អាតមានអារម្មណ៍ថាស្មុកស្មាញមិនដូចមុន


អារម្មណ៍គេកាន់តែធុញនឹងប្រពន្ធគេសឹងតែមិនចង់ចូលផ្ទះ គេក៏សួពួកម៉ាក "សំលាញ់ខ្ញុំឆ្ងល់ប្រពន្ធខ្ញុំកាលនៅសង្សាគ្នាតែងខ្លួនឡើងស្អាត តែឪលូវមិចមិនសូវតែងខ្លួនស្អាតដូចមុន.? "មិត្តគេក៏ឆ្លើយថា មនុស្សស្រីចឹងឯងកាលនៅសង្សានឹងគ្នាគេខំធ្វើគ្រុបយ៉ាងដើម្បីអោយយើងចាប់អារម្មណ៍គេ តែដល់ពេលលក់ចេញគេក៏លេងខ្វល់អំពីបញ្ហាហ្នឹង ព្រោះគេគិតថាយើងគឺជារបស់គេហើយ។
ហើយនៅអូហ្វីសឮតែស្រីនិយាយ ក្រេមលៀបមុខ ក្លិនទឹកអប់ល្អក្រអូប លាបលេសាច់សល្អ  ធ្វើអោយគេកាន់តែធុញនឹងប្រពន្ធខ្លួនឯងព្រោះមិនធ្វើខ្លួនដូចគេ ថ្ងៃមួយគេត្រលប់មកពីធ្វើការក៏ដើធ្វើប្រងើយមុខប្រពន្ធក៏មិនខ្ចីមើល ប្រពន្ធគេកំពុងធ្វើម្ហូប ហើយក៏អស់អំបិលប្រពន្ធប្រើប្ដី "បងអស់អំបិលហើយទៅជួយទិញបន្តិចមកឆារត្រកួនផង" គេក៏គោះតុផាំង "យីប្រើខ្ញុំ ខ្ញុំនឹងអ្នកបំរើមែន? ហើយនិយាយមិនខ្ចីងាកមុខមើលទៀត ធ្វើដូចជាប្រពន្ធនឹងគ្មានតំម្លៃរអ្វីឡើយ ប្រពន្ធក៏អត់មាត់ព្រោះគិតថាប្ដីធ្វើការហត់ក៏បិតភ្លើងហើយដើទៅទិញខ្លួនឯង
បន្ទាប់ពីធ្វើម្ហូបឆ្អិនគេក៏ហៅប្ដីមកញាំបាយ ប្ដីគេញាំមួយមាត់ ក៏និយាយថាម្ហូបធ្វើមិនឆ្ងាញ់សុីមិនកើត នៅជាមួួយគ្នារាប់ឆ្នាំហើយមិនដឹងចិត្តគ្នា នាងក៏និយាយថាបងចូលចិត្តញាំអីចាំអូនធ្វើអោយ គេក៏ឈប់និយាយមិនខ្ចីញាំហើយដើទៅក្រៅបាត់ ប្រពន្ធក៏យំតែធ្វើមិចបើជាប្ដីប្រពន្ធហើយ
ថ្ងៃមួយជាថ្ងៃសៅរ៍អាទិត្យមិត្តភក្ភរួមការងាពីនាក់ក៏បានហៅគេទៅញាំបាយនៅផ្ទះ ហើយក៏ប្រាប់ថាអោយនាំប្រពន្ធមកផង គេមិនចង់នាំទៅឡើយព្រោះខ្លាចខ្មាស់គេ តែមិត្តភក្ភក៏ប្រាប់ដដែលទើបគេសម្រេចចិត្តនាំទៅ ពេលទៅដល់ប្រពន្ធរបស់មិត្តភក្ភគេកំពុងធ្វើម្ហូបហើយគេ ក៏ប្រាប់ប្រពន្ធគេអោយទៅជួយធ្វើ
ក្ខណៈដែលកំពុងធ្វើគេក៏បាននិយាយថា " សុំទោសជំនួសប្រពន្ធខ្ញុំផងគេមិនសូវចេះធ្វើអីទេសូម្បីតែបន្លែក៏មិនសូវចេះបេះដែរ ចាញ់ប្រពន្ធសំលាញ់ឯងឆ្ងាយណាស់ ស្អាតហើយពូកែធ្វើម្ហូបទៀត " បន្ទាប់ពីធ្វើម្ហូបឆ្អិនពួកគេទាំង6នាក់ក៏ញាំជុំគ្នា ហើយគេនិយាយថា " បើខ្ញុំមានប្រពន្ធធ្វើម្ហូបឆ្ងាញ់ហើយស្អាតដូចប្រពន្ធសំលាញ់ឯងវិញមិនដឹងល្អយ៉ាងណាទេ " សំលាញ់ក៏គេនិយាយថា "មានអីប្រពន្ធសំលាញ់ឯងស្អាតហើយតើប៉ុហ្នឹងហើយចង់រកប៉ុណ្ណាទៀត." គេក៏និយាយថា " អ៊ូប្រពន្ធខ្ញុំចប់ហើយសំលាញ់អើយ. សូម្បីតែឆារត្រកួនក៏ភ្លេចទិញអំបិលដែរ សេរ៉ូ0000ម៉ង
គេនិយាយបង្អាប់ប្រពន្ធនៅនឹងមុខមិត្តភ័ក្រដោយមិនទុកមុខអោយនាងឡើយ នាងបានតែស្ដាប់ដោយក្ដៅខ្លោចផ្សា តែមិនហានសំរក់ទឹកភ្នែកព្រោះខ្លាចគេដឹងបានត្រឹមតែយំក្នុងចិត្ត ហើយគេនៅតែបន្តការសន្ទាទាំងភាពរីករាយដោយមិនយល់ពីអារម្មណ៍ប្រពន្ធឡើយ ហើយបន្ទាប់ពីចប់សព្វគ្រប់គេទាំងពីក៏ត្រលប់មកផ្ទះវិញប្រពន្ធក៏មិននិយាយអ្វីឡើយ ដល់ស្អែកឡើងគេក៏ចេញទៅធ្វើការពេលត្រលប់មកវិញ បើកឆ្នាំងបាយអត់ឃើញមានបាយ គេមម៉ៅជាខ្លាំងបោងសំភារះចោលភីង ឆ្ងល់មិចក៏ប្រពន្ធស្មើនេះហើយមិចមិននៅផ្ទះដាំបាយអោយសុី ទាញទូរស័ព្ទមកខ្វោកចុចទៅប្រពន្ធបំរុងនឹងស្ដីអោយតែនាងមិនលើកទូរស័ព្ទ ធ្វើអោយគេខឹងកាន់តែខ្លាំងបំរុងប៉ុនប៉ងថាពេលត្រលប់មកវិញដឹងតែទាត់ផ្កាប់ចានជាក់ជាមិនខាន គេចាំរហូតដល់2ម៉ោងទើបឃើញសារដែលប្រពន្ធផ្ញើមក
ក្នុងសារនោះបាននិយាយថា " បងដឹងទេពេលខ្លះម្ហូបដែលខ្ញុំធ្វើមិនឆ្ងាញ់គឺដោយសារខ្ញុំហត់នឹងការងាផ្ទះពេកកាលយើងបានគ្នាដំបូងយើងមិនទាន់មនកូនអូនធ្វើម្ហូបអោយបង បងមិនដែលរអ៊ូទេហើយបងតែងតែជួយធ្វើអូនរហូតតែពេលនេះសូម្បីតែអំបិលក៏បងមិនទៅជួយទិញផង " ហើយមូលហេតុដែលអូនមិនស្អាត បងដឹងទេកាលពីមុនអូនក៏ធ្លាប់ស្អាត តែពេលនេះអូនមិនសូវស្អាតក៏ដោយសារអ្នកណា អូនសុខចិត្តបាត់បងភាពស្អាតភាពឡូយឆាយដើម្បីមករៀបកាជាមួយបុរស់ម្នាក់នឹងខំមើលថែកូននឹងកាងាផ្ទះ តែបងបែជាមើលមិនឃើញពីគុណតំម្លៃររបស់វាទៅវិញ ណាហើយចុះបើបងគិតចឹងហើយយើងបែកគ្នាទៅ សង្ឃឹមថាបងនឹងទៅរកមនុស្សដែលស្អាតនឹងធ្វើម្ហូបឆ្ងាញ់
"ពេលគេអានហើយក៏មានអារម្មណ៍ថាស្លុតចិត្តភ្ញាក់ខ្លួន " គេក៏ទាញទូរស័ព្ទទាក់ទងទៅជាច្រើនដងទៀតតែបានត្រឹមតែឮពាក្យថា " លេខទូរស័ព្ទដែលហៅមិនអាចទាក់ទងបានទេនៅពេលនេះសូមព្យាយាម្ដងទៀតនៅពេលក្រោយ " មួយយប់ទល់ភ្លឺគេបានត្រឹមតែដេកអានសារហើយសំរក់ទឹកភ្នែកតែប៉ុណ្ណោះ ព្រោះអ្វីគ្រប់យ៉ាងវាហួសពេលអស់ទៅហើយ នេះជាអ្វីដែលប្រុសៗគួដឹង ស្រ្តីនៅផ្ទះក៏មិនប្រាកដថាដេកសុីនោះទេគេក៏មានកាងាដួចយើង មិនថាជូតផ្ទះខោកខោអាវមើលថែកូនធ្វើម្ហូបចាំទទួលយើងពេលខ្លះគេក៏មានកាងាធ្វើទៀតផង ហើយគេក៏ត្រូវកាអ្នកជួយបែកចែកកាងាដែរ ដូចម្ដេចដែលហៅថារៀបកានឹងគ្នា រាបកានឹងគ្នាគឺជាការរួមរស់នៅរួមសុខរួមទុកជាមួយគ្នា ហើយមានអ្វីទៅចេះជួយចែករំលែកគ្នាទើបគ្រួសាមានសភមង្គុល។

No comments:

Post a Comment