Tuesday, April 4, 2017

ការបាន៥ខែព្រោះតែចង់រៀនបន្ត ប្ដីមិនព្រមក៏សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន

បាត់ដំបង ៖ យុវតីម្នាក់ បានសម្រេចចិត្តចងក សម្លាប់ខ្លួន ភ្លាមៗ នៅផ្ទះរបស់នាង ស្ថិតក្នុងភូមិកសិកម្ម ឃុំទំពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពី សុំម្តាយមករៀនបន្តនៅភ្នំពេញ មិនបានដូចបំណង ។
សមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅផ្ទះរបស់នារីរងគ្រោះ បណ្តាលឱ្យប្រជាពលរដ្ឋ ញាតិជិតខាង ទ្រហោយំ ស្តាយស្រណោះគ្រប់គ្នា ។សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ លឿង អេងលី អាយុ២១ឆ្នាំ ជាស្រ្តីដែលទើបនឹង រៀបការ ជាមួយប្តី ជាអណិកជន បាន៥ខែប៉ុណ្ណោះ ។
នៅមុនកើតហេតុ យុវតីរូបនេះ បានឈ្លោះប្រកែក ជាមួយម្តាយ នៅម៉ោង១១ព្រឹក ហើយក៏រត់ចូលបន្ទប់ស្ងាត់ឈឹងតែម្តង ។ លុះដល់ម៉ោង ៥និង៣០នាទីល្ងាច សាច់ញាតិក៏បានទៅគោះទ្វារសួរនាំ ប៉ុន្តែមិនមានការឆ្លើយតប ទើបសាច់ញាតិ របស់នាង ទម្លោះទ្វារចូលតែម្តង ទើបឃើញចងកស្លាប់ នៅក្នុងបន្ទប់ នៅម៉ោង៥ល្ងាច តែម្តង ។ទោះជាយ៉ាងនេះ សាកសពនារីរងគ្រោះ ពេលនេះ ត្រូវបានគ្រួសាររបស់នាង រៀបចំធ្វើបុណ្យ តាមប្រពៃណី ៕


No comments:

Post a Comment