Friday, April 7, 2017

រុស្ស៊ី ដាក់ដំណើរការកំពូលនាវាមុជទឹក អាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំគោលដៅ នៅចម្ងាយជាង ២៤០០ គីឡូម៉ែត្រ

រុស្ស៊ី៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី ០៤ មេសា ឆ្នាំ២០១៧ ថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមដាក់ដំណើរការកំពូលនាវាមុជទឹកកដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន ដែលគេនិយាយថា មានសមត្ថភាពអាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ ចំគោលដៅលើដីគោក នៅរយៈចម្ងាយដល់ទៅ ២ ៤០០ គីឡូម៉ែត្រ។

ប្រភពព័ត៌មានបានឲ្យដឹងថា នាវាមុជទឹកនុយក្លេអ៊ែរមួយនេះមានឈ្ម៉ោះថា Kazan ដែលជានាវាមុជទឹកជំនាន់ទីបួនប្រភេទ Project 885 Yassen ដោយបានចាប់ផ្តើមសាងសង់ឡើងតាំងពីឆ្នាំ ២០០៩ និងបានដាក់ដំណើរការជាផ្លូវការ កាលពីថ្ងៃសុក្រទី៣១ មីនា ក្នុងទីក្រុង Severodvinsk ភាគខាងជើងប្រទេសរុស្ស៊ី។
ប្រភពបន្តថា នាវាមុជទឹកដែលមានបច្ចេកវិទ្យាខ្ពស់មួយនេះ ត្រូវគេនិយាយថា វាជានាវាដែលដូចនាវាក្នុងសម័យសូវៀត និងមានសមត្ថភាពអាចវាយលុកដល់ឆ្នេរសមុទ្រ ភាគខាងកើតរបស់អាមេរិក ដោយចេញពីទីតាំងនៅកណ្តាលសមុទ្រអាត្លង់ទិក។



បើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានឲ្យដឹងថានាវានេះត្រូវបានដាក់ដំណើរការនៅរោចក្រ Sevmash Shipyard ផ្ទាល់តែម្តង ដែលជាកន្លែងត្រូវបានផលិត។ លោក Mikhail Budnichenko នាយកប្រតិបត្តិរងនៃក្រុមហ៊ុនផលិតនាវានេះ បានបញ្ជាឱ្យមេបញ្ជាការនាវាមុជទឹក លោកវរនាវីឯក Aleksandr Beketov គាស់ដបស្រាសាំប៉ាញដើម្បីអបអរការដាក់ដំណើរការនេះ។
គួរបញ្ជាក់ថា ក្រៅពីកំពូលនាវាមុជទឹកមួយនេះ រុស្ស៊ីក៏កំពុងធ្វើការផលិតនាវាមុជទឹក Kazan ជំនាន់ថ្មីមួយទៀត នៅក្នុងរោងចក្រផលិតនាវា Sevmash shipyards ផងដែរ ដោយនឹងត្រូវប្រគល់ទៅឱ្យកងនាវារុស្ស៊ី ភាគខាងជើង ប្រើប្រាស់ជាផ្លូវការនាឆ្នាំ២០១៨ ខាងមុខនេះ ហើយនៅត្រឹមឆ្នាំ២០២៣ កំពូលនាវាមុជទឹកចំនួន ៧គ្រឿង នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕ 



ប្រភព : Dailymail

No comments:

Post a Comment