Monday, April 24, 2017

អនុវត្តតាមនេះ! ​ជួយឲ្យ​ទឹកកាម​ខ្លាំង ​មាន​លទ្ធភាព​អាច​យក​កូនបាន!

សារព័ត៌​មាន​សុខភាព​បុរស ​បាន​បង្កើត​កម្មវិធី​មួយ​ដើម្បី​ជួយ​បង្កើន​បរិមាណ ​និង​គុណភាព​ទឹកកាម​បុរសឲ្យ​មាន​ថាមពល ​និងកាន់​តែរហ័ស​ក្នុង​ដំណើរ​ការបង្ក​កំណើត ​​ដើម្បី​ពង្រឹង​ឈាន​ដល់ការ​មាន​កូនបាន​ដូចបំណង។ ម៉ោង ៧:៣០នាទីព្រឹក ទទួលទានទឹកស្ករក្រូចឆ្មា
អារម្មណ៍ឆ្អែត និងមាន​សុខភាពល្អក្នុងថ្ងៃដំបូង គឺជារឿងមួយសំខាន់។ ​ដូច្នេះ​កុំភ្លេច​យកទឹកក្តៅ​មួយពែង​លាយ​ជាមួយ​នឹង​ទឹកក្រូចឆ្មា។

អ្នកឯកទេសព្យាបាលបញ្ហាគ្មានកូន និងជាអ្នកប្រឹក្សាវេជ្ជសាស្ត្រជនជាតិ​អង់គ្លេស​លោក ​Emma ​Canon ​បាន​និយាយ​ថា ​”ភេសជ្ជៈនេះ​ អាចជួយ​ឲ្យថ្លើម​កម្ចាត់​អរម៉ូន ​Estrogen ​ដែល​ជា​អ្នក​បំផ្លាញ​ការមាន​កូនរបស់​បុរស”។
ម៉ោង ៨ព្រឹក ទទួលទានស៊ុតជាអាហារពេលព្រឹក
តើអ្នកមិនធ្លាប់ទទួលទានស៊ុតនៅពេលព្រឹកមែនទេ? ប្រសិនបើអត់មែន ​ក៏គួរតែ​ទទួលទាន​វាឲ្យបាន​ញឹកញាប់ ​អាចជា​ស៊ុតស្ងោរ ​ឬស៊ុតចំហ៊ុយ។
អ្នកជំនាញផ្នែករបបអាហារអ្នកស្រី Maria Grilliths បានបញ្ជាក់ថា ​”ស៊ុតមាន​ផ្ទុកនូវ​អាស៊ីត​អាមីណូ​គ្រប់គ្រាន់​អាចជួយ​ជម្រុញ​ដល់ការ​ផលិត​ទឹកកាម​ពេញ​មួយថ្ងៃ។ ​តែទោះ​បីជា​យ៉ាងណា ​កុំទទួល​ទានស៊ុត​ចៀន ​ព្រោះវា​នឹងធ្វើឲ្យ​វត្តមាន​នៃអាស៊ីត​អាមីណូ​ក្នុងស៊ុត​ត្រូវបាន​បំផ្លាញ​អស់”។
ម៉ោង ៨:១៥នាទី ជម្រុញដល់ការហែលរបស់មេជីវិតបុរស
នេះជាពេលវេលាដើម្បីពង្រឹងគុណភាពទឹកកាមដោយទទួលទានអាហារ​ដែលមាន​ផ្ទុក​កូអង់ស៊ីម ​Q10។​
ទីប្រឹក្សា​លោក ​Zita West ​បាន​និយាយថា ​”សារធាតុនេះ​ ជួយ​ដល់ការ​ផលិត​កោសិកា​មេជីវិត​បុរស ​ធ្វើឲ្យ​មេជីវិត​បុរស​កាន់តែ​ខ្លាំងឡើង, ​បង្កើន​សមត្ថភាព​ការហែល​របស់​មេជីវិត​បុរស”។​ ក្រៅពី​ទទួលទាន​ថ្នាំគ្រាប់​កូអង់ស៊ីម ​Q10 ​អ្នកក៏​អាច​ទទួល​ទាន​អាហារ​មួយចំនួន​ដូចជា ​ឆ្មាត្រី, ​គ្រាប់​ធញ្ញជាតិ…។
ម៉ោង ១៣:៣០នាទី ទទួលទានផ្លែទទឹម
ផ្លែទទឹមជាអាហារដ៏សំខាន់មួយ, ​ជួយជម្រុញដល់ការមានកូនរបស់បុរស។ តាមការ​ស្រាវជ្រាវ​បាន​បង្ហាញថា ​ផ្លែឈើ​ប្រភេទនេះ​ អាច​ជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ​របស់បុរស, ​បង្កើន​ការ​លំហូរ​ឈាម ​និង​ជួយ​រក្សា​សុខភាព​ទឹកកាម​របស់​បុរស​បាន​ល្អ។
ម៉ោង ១៨ ហាត់កីឡា
អ្នកជំនាញផ្នែករបបអាហារលោក Mellis បាននិយាយថា ​”អ្នកគួរតែ​ព្យាយាម​ធ្វើលំហាត់​ប្រាណ។ ​អ្នកបាន​ធ្វើលំហាត់​ប្រាណ​កាន់​តែច្រើន ​ញើស​ចេញ​កាន់តែ​ខ្លាំង ​ព្រោះ​លំហាត់​ប្រាណ​ជួយ​បង្កើន​ដល់ការ​ផលិត​អរម៉ូន​តេសតូស្តេរ៉ូន, ​ជួយបង្កើន​ចំណង់​ផ្លូវភេទ​កាន់តែ​ខ្លាំង”។
ដេកផ្ងារលើបង់អង្គុយ, ដាក់ជើងចុះក្រោម។ លើកដុំដែកឡើងពីលើក្បាល ​រង់ចាំរយៈ​ពេល ​២-៣វិនាទី ​រួចដាក់​ចុះយឺតៗ ​ហើយ​ត្រលប់​ទៅភាព​ដូច​ដើមវិញ។ ​ធ្វើបែបនេះ​ឲ្យបាន ​៦ដង​ក្នុង​ដៃម្ខាងៗ។
ម៉ោង ១៩ ផឹកតែយិនស៊ិន
ការទទួលទានតែយិនស៊ិននៅពេលល្ងាច ​មិនត្រឹមតែជួយឲ្យគេងលក់​ស្រួល​ប៉ុណ្ណោះទេ ​តែវាក៏​ជួយ​ពង្រឹង​ដល់​ទឹកកាម​បុរស​ផងដែរ។


No comments:

Post a Comment