អាជ្ញាធរទីក្រុង ព្យុងយ៉ាង ទាមទារឲ្យ កូរ៉េខាងត្បូង ដោះលែងនារីរត់តុជនជាតិ កូរ៉េខាងជើង ជាច្រើននាក់ ដែលបានរត់ចេញពីភោជនីយដ្ឋាន ចិន មួយកន្លែងត្រឡប់មកវិញ បន្ទាប់ពីចោទប្រកាន់ទៅកាន់ទីក្រុង សេអ៊ូល ថា ជាអ្នកឃាត់ខ្លួនពួកគេ។ នេះបើយោងតាមព័ត៌មាន UPI ចុះផ្សាយនារសៀលថ្ងៃទី០៤ ខែមេសា។
ប្រភពខាងលើបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង កំពុងធ្វើការថ្កោលទោស កូរ៉េខាងត្បូង យ៉ាងខ្លាំងពីបទ បំពានសិទ្ធិមនុស្ស ដោយចាប់ជំរិតនារីរត់តុជាច្រើននាក់ កាលពីចុងឆ្នាំ២០១៦ កន្លងមក ហើយថែមទាំងអំពាវនាវដល់រដ្ឋាភិបាលទីក្រុង សេអ៊ូល ឲ្យដោះលែងពួកគេត្រឡប់មកវិញទៀតផង។
គួរបញ្ជាក់ផងដែរថា ការចោទប្រកាន់ និងទាមទារឲ្យបញ្ជូននារីរត់តុទាំងនោះត្រឡប់មកវិញខាងលើនេះ ត្រូវបានរដ្ឋាភិបាល កូរ៉េខាងជើង ធ្វើឡើងភ្លាមៗ បន្ទាប់ពីកាសែត Washington Examiner ចុះផ្សាយកាលពីថ្ងៃចន្ទ ទី០៣ ខែមេសា នេះថា សភា អាមេរិក ប្រុងនឹងដាក់បញ្ចូល កូរ៉េខាងជើង ជាប្រទេសគាំទ្រអំពើភេរវកម្ម៕
No comments:
Post a Comment