Friday, April 14, 2017

រួមភេទ​រួច​ត្រូវតែ​នោម​ចេញ​ព្រោះ​តែ​...

​បើសិន​ជា​អ្នក​ចង់​រីករាយ​នឹង​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ឱ្យ​កាន់តែ​ស្និទ្ធស្នាល​នោះ រឿង​មួយ​ដែល​ត្រូវ​បារម្ភ​នោះ​គឺ​ត្រូវ​មាន​សុខភាព​ផ្លូវភេទ​ប្រកប​ដោយ​ភាព​ឆ្លាត​វ៉ៃ​មួយ​។
​រឿង​មួយ​ដែល​ធម្មតាៗ​នោះ​គឺ ការ​នោម​ភ្លាមៗ​ក្រោយពី​បញ្ចប់​ការ​រួមភេទ​រួច ព្រោះ​វា​នឹង​ផ្ដល់​ជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នក និង​រាងកាយ ប្រឆាំង​ការ​បង្ក​រោគ​ដែល​ផ្ដល់​គ្រោះថ្នាក់​ដល់​រាងកាយ​បាន​។ ​
 
តាមរយៈ​ការ​រួមភេទ មេរោគ និង​បាក់តេរី​ផ្សេងៗ​ក្នុង​ប្រដាប់​ភេទ និង​រន្ធ​គូថ​អាច​នឹង​ចូល និង​ប្រមូលផ្ដុំ​ក្នុង​បង្ហួរនោម ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​បង្ក​រោគ​នៅ​ប្លោកនោម​បាន​។ តាមពិត គេ​ដឹង​ទៀតថា រឿង​នេះ​គឺជា​ដើមហេតុ​ដ៏​ចំបង​បំផុត​មួយ​នៃ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​លើ​មនុស្ស​ស្រី ហេតុដូច្នេះ​ហើយ ដើម្បី​ចៀសវាង​វា អ្នក​ត្រូវ​តែ​នោម​ភ្លាមៗ​ក្រោយ​ពី​រួមភេទ​រួច​។ ​
គ្រូពេទ្យ​និយាយ​ថា ការ​បាញ់​ទឹក​រំអិលរ​បស់​មនុស្ស​ស្រី (Female Ejaculation) មិនមាន​កើត​ឡើង​តាមរយៈ​បង្ហួរនោម​ឡើយ ដូច្នេះ​មធ្យោបាយ​តែមួយ​គត់​ដើម្បី​បញ្ចេញ​វា​មក​ក្រៅ និង​បំបាត់​សារធាតុ​ទាំងនោះ​ចេញ​អស់ អ្នក​គួរតែ​ធ្វើ​វា​តាមរយៈ​ការ​នោម​ចេញ​មកក្រៅ​ភ្លាមៗ​ក្រោយពី​បញ្ចប់​ប្រតិបត្តិការ​រួច​។ ចំពោះ​ការ​នោម​នេះដែរ អ្នក​ក៏​មិន​ត្រូវ​ចំណាយ​ពេល​យូរ​ដែរ ដោយ​ធ្វើ​យ៉ាង​ណា​នោម​ឱ្យ​ចេញ​ក្នុង​រយៈពេល ៤៥​នាទី​ក្រោយ​ពី​រួមភេទ​រួច​។ ​
យើង​ក៏​សូម​ណែនាំ​ឱ្យ​ប្រើ​ស្រោមអនាម័យ​បន្ថែម​ដែរ ព្រោះ​វា​អាច​ផ្តល់​ជា​សុវត្ថិភាព និង​ជា​មធ្យោបាយ​ការពារ​ការឆ្លង​រោគ​ដែល​អាច​ទុកចិត្តបាន​ទាំង​មុន និង​ក្រោយពេល​រួមភេទ​។ អ្វី​ដែល​ពិសេស​សម្រាប់​ស្ត្រី​នោះ​គឺថា ពួកគេ​ងាយ​នឹង​មាន​ជំងឺ​រលាក​ប្លោកនោម ដូច្នេះ​នៅ​តំបន់​ទ្វារមាស​គួរតែ​លាង​សម្អាត​ជាមួយ​ទឹក និង​សាប៊ូដុំ​ដែលមាន pH ណឺត​តិចតួច នៅពេល​ចប់​សព្វគ្រប់​ហើយ​៕

No comments:

Post a Comment