Monday, April 10, 2017

មនុស្សសាងកំហុស ៧ ចំណុចនេះស្ទើររាល់ថ្ងៃ ទាំងមិនដឹងថា វាធ្វើឱ្យខូច ឬចុះខ្សោយសមត្ថភាពខួរក្បាល


ខួរក្បាល​សំខាន់​ណាស់​សម្រាប់​មនុស្ស នៅពេល​វា​ខូច​អ្នក​នឹងមាន​បញ្ហា​ធ្ងន់ធ្ងរ ជាពិសេស​ការចងចាំ​នូវ​អនុស្សាវរីយ៍​ដែល​អ្នក​ធ្លាប់បាន​ឆ្លងកាត់​ពីមុនមក​។ នរណា​ក៏​មិន​ចង់ឱ្យ​ខួរក្បាល​ខូច​ដែរ ប៉ុន្ដែ​អ្នក​បាន​សាង​កំហុស​នេះ​ដោយ​មិនដឹង​ខ្លួន​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​អាក្រក់​ទាំង ៧ ដែល​អ្នកធ្វើ​វា​រាល់ថ្ងៃ ហើយ​វា​នឹង​បំផ្លាញ​ខួរក្បាល​របស់​អ្នក​។​
​    ​១. ការ​ស្រូប​ដង្ហើម​ពី​បរិយាកាស​ពុល​
​    ​ខួរក្បាល​ត្រូវការ​អុកស៊ីសែន​ច្រើន​បំផុត​ពី​រាងកាយ​។ ការ​ស្រូបយក​ជាតិពុល​ធ្វើឱ្យ​ថមថយ​អុកស៊ីសែន​ទៅ​ខួរក្បាល​។​
​    ​២. ការ​រំលង​អាហារ​ពេលព្រឹក​
​    ​ការ​រំលង​អាហារ​ពេលព្រឹក ធ្វើឱ្យ​រាងកាយ​ស្ត្រេ​ស​និង​ប៉ះពាល់​ដល់​ខួរក្បាល​។​
​    ​៣. ជក់បារី​
​    ​អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា​បារី​មាន​ជាតិពុល​រហូតដល់ ៤ ពាន់​ប្រភេទ ហើយ​វា​គឺជា​ឃាតករ​សម្លាប់​កោសិកា​ខួរក្បាល និង​បង្ក​មហារីក​។​
​    ​៤. គេង​ទាំង​ក្បាល​គ្រប​ជិត​
​    ​ការ​គេង​បែបនេះ​ធ្វើឱ្យ​ឡើង​កាបូនឌីអុកស៊ីត និង​ថយ​អុកស៊ីសែន​បណ្ដាលឱ្យ​ខួរក្បាល​ខូច​។​
​    ​៥. បរិភោគ​អាហារ​ច្រើនពេក​
​    ​ការ​ធាត់​គឺ​មិនល្អ​ដល់​សុខភាព​រួម ក្នុងនោះ​ក៏មាន​ខួរក្បាល​ផងដែរ​។​
​    ​៦. ទទួលទាន​ស្ករ​ច្រើនពេក​
​    ​លើស​ជាតិ​ស្ករ​ក្នុង​របប​អាហារ​អាចធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់ និង​ប៉ះពាល់​ដល់​សុខភាព​រួម​។​
​    ​៧. និយាយ​តិចពេក​
​    ​ការសន្ទនា​នឹង​ជំរុញ​ខួរក្បាល​ឱ្យ​ដំណើរ​ការល្អ វា​ប្រៀបបាន​ដូចជា​ការធ្វើ​លំ​ហាត់ប្រាណ​មួយ​ដែរ​។ ការ​មិនសូវ​និយាយ និង​ធ្វើឱ្យ​ខួរក្បាល​អសកម្ម យូរៗ​ទៅជា​កើត​ជំងឺ​សតិអារម្មណ៍ ខូច​ក្បាល ។​ល​៕

No comments:

Post a Comment